ឃាត់ខ្លួន​ជនសង្ស័យ៤នាក់​ ករណី​ជួញ​ដូរ​និងជាអ្នកញៀនថ្នាំ

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ កំលាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញ​ស្រុកកំពង់សៀម និងក្រុងកំពង់ចាម បានបេីកកិច្ចប្រតិបត្តិការ​បង្ក្រាបករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យ០៤នាក់​ ស្រី០១នាក់ ដែលសុទ្ធតែ​ជាផ្ទុកនូវសារធាតុញៀន​។

កិច្ច​សហការ​បង្ក្រាប​នេះធ្វើឡើងនៅថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ​២០១៨ វេលាម៉ោង ១៦និង៥០​នាទី នៅចំណុចសួនកុមារ ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

សមត្ថកិច្ច​បានអោយដឹងថា​ អ្នក​ទាំង​៤នាក់ដែលត្រូវឃាត់ខ្លួន​ មាន​៖​
១-ឈ្មោះ​ ឌុក សំណាង ភេទប្រុស​ អាយុ២៣ឆ្នាំ​ ជាតិខ្មែរ នៅភូមិរកាគយ ឃំុរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម(មុខសញ្ញាដោះលែងពីពន្ធនាគារ បទល្មេីសឆបោក)
២-ឈ្មោះ គុំ​ ផារិន ភេទស្រី អាយុ២៤ឆ្នាំ​ ជាតិខ្មែរ ស្នាក់នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម
៣-ឈ្មោះ ស៊្រាន តុលា ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ
៤-ឈ្មោះ ស៊ឺ្រ​ បុត្រ ភេទប្រុស អាយុ១៤ឆ្នាំ (លទ្ធផលធ្វេីតេស្តទឹកម៉ូត វិជ្ជមាន) ទាំង០២នាក់ នៅភូមិថ្មីខ ឃំុរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

សមត្ថកិច្ច​បានបញ្ជាក់ថា​ ក្រោយ​ការឃាត់ខ្លួនរកឃើញ​និងចាប់យកវត្ថុតាងរួមមាន​ ៖​ ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន០៣កញ្ចប់(ធំ០២កញ្ចប់ និងតូច០១កញ្ចប់) ម៉ូតូ០១គ្រឿង ទូរស័ព្ទដៃ០២គ្រឿង និងប្រាក់ញុះញង់​ ៥០០.០០០រៀល ។

ជនសង្ស័យ​ទាំង​៤នាក់ខាងលើ​ ជំនាញបានធ្វេីតេស្តទឹកម៉ូដដើម្បីពិនិត្យ​និងស្វែងរកសារធាតុញៀន ដោយលទ្ធផល វិជ្ជមានទាំង​ ៤នាក់​ ។ ពួកគេនឹងត្រូវបានបញ្ជូនខ្លួនទៅកាន់​ តុលាការ​ដាក់ទោសទណ្ឌតាមច្បាប់​ផងដែរ ៕​ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print