ប្តី​កាប់​ប្រពន្ធ​ស្ទើ​រស្លាប់ ដោយសារ​ភ្លើងប្រច័ណ្ឌ​

ចែករំលែក៖

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ៖ ករណី​ហឹ​ង្សា​មួយ​បានកើត​ឡើង​រវាង​ប្តី​ប្រពន្ធ​មួយគូ​ ​ខណៈ​ប្តី​យក​កាំបិត​ខ្វែវ​កាប់​លើ​ខ្លួន​ប​ន្រ​ពន្ធ​ជាច្រើន​កាំបិត​ស្ទើរ​ស្លាប់ ដោយសារ​រឿង​ប្រច័ណ្ឌ​។ ករណី​ហឹ​ង្សា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ឧសភា នេះ នៅ​ចំណុច​ភូមិ​ទួល​ក្រឡាញ់ ឃុំ​ថ្លា​ត​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ស្ត្រី​រងគ្រោះ​ឈ្មោះ សែត ចាន់ណា អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ​គ្រឿង​ទេស បាន​រងរបួស​ដាច់រ​យះ​កែងដៃ​ខាងឆ្វេង​មួយ​កាំបិត ក្បាល​៣​កាំបិត​យ៉ាង​ធ្ងន់ធ្ងរ​។ ចំណែក​ប្តី​ឈ្មោះ ប៊ូ ប៊ី អាយុ​៤៣​ឆ្នាំ ទាំង​២​នាក់ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

បើតាម​សម្តី​អ្នកភូមិ​ក្បែរ​ខាង បានឱ្យដឹងថា ប្តី​ប្រពន្ធ​នេះ​កន្លងមក តែងតែ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ និង​ធ្លាប់ប្រើ​អំ​ពើ​ហឹ​ង្សា​ផងដែរ ហើយក៏​ធ្លាប់​លេង​លះ​គ្នា​ម្តង​រួចមកហើយ​ដែរ​។ ក្រោយមក​បាន​ត្រូវរ៉ូវ​គ្នា​វិញ លុះ​នៅ​ថ្ងៃកើតហេតុ​នេះ គេ​បានឮ​សម្លេង​ឈ្លោះ​គ្នា​ម្តងទៀត និង​ឮ​សម្លេង​ប្រពន្ធ​ស្រែក​ឱ្យគេ​ជួយ ស្រាប់តែ​ឃើញ​បុរស​ជា​ប្តី​កាប់​ប្រពន្ធ​របស់ខ្លួន​ដេក​ដួល​ក្នុង​ថ្លុកឈាម​ស្ទើរ​ស្លាប់​បាត់ទៅហើយ​ភ្លាមៗ​អ្នកជិតខាង​នាំគ្នារ​ត់ទៅ​ជួយ​ទាន់ពេល​។​

​លោក​វរៈសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការ​ស្រុក​អន្លង់វែង បានឱ្យដឹងថា ជនរងគ្រោះ បាន​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​​ស្រុក​អន្លង់វែង តែដោយសារ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក បាន​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរ​ខេត្ត​សៀមរាប​ហើយ​។ ដោយឡែក​ជនសង្ស័យ​ជា​ប្តី បាន​នាំខ្លួន​មក​អធិការដ្ឋាន​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​និតិ​វិធី​​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print