តាំងពិព័រណ៍លក់ផលិតផលថៃយកកីឡាទាញព្រ័ត្រធ្វើជាខែលបន្ទាប់ពីកម្មវិធីប្រឡងសំនៀងពានរង្វាន់សម្តេចតេជោ៩៦លានរៀល

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ តាំងពិព័រណ៍លក់ផលិតផលថៃ និងល្បែងក្មេងលេងដាក់ពាសពេញ នៅសួនច្បារ និងមន្ទីរព័ត៌មានខេត្ត និងជុំវិញរង្វង់មូលចាស់មាត់ទន្លេ ពាសពេញលើផ្លូវធ្វើឲ្យកកស្ទះ ពិបាកធ្វើដំណើរ កំថាតែអាជីវកលក់ដូរលើផ្លូវ ជុំវិញផ្សារធ្វើឲ្យរញ៉្ញេរញ្ញៃគ្មានសណ្តាប់ធ្នាប់ ព្រោះគ្មានការរៀបចំពីអាជ្ញាធរឲ្យមានសណ្តាប់ធ្នាប់នោះឡើយ តើកំហុសអ្នកណា។

សូម្បីតែកម្មវិធីពាន់រង្វាន់សម្តេច៩៦លានរៀល តម្រូវឲ្យជនពិការ មានឈ្មោះបោះសម្លេង ក្នុងវិស័យសិល្បៈដើម្បីលើកស្ទួយ ជនពិការកុំឲ្យអស់សង្ឃឹមក្នុងមួយជីវិតពួកគាត់ បែរជាអាជ្ញាធរមូលដ្ឋានក្នុងខេត្ត គ្រប់លំដាប់ថ្នាក់ ដូចជាមិនសូវចាប់អារម្មណ៍ក្នុងកម្មវិធីនេះប៉ុន្មាននោះទេ ព្រោះគ្មានលុយបង់ចូល បេឡាមន្ទីរពាណិជ្ជកម្មខេត្ត តែខុសប្លែកកម្មវិធីកីឡាទាញព្រ័ត្រ និងដាក់លក់ការតាំងពិព័រណ៍លក់ផលិតផលថៃ រាប់សិបស្តង់។

ដោយមានអ្នកគ្រប់គ្រងរត់ច្បាប់តាមខេត្ត និងជាអ្នករកទីផ្សារទាក់ទាញអាជីវកថៃមកលក់ក្នុងខេត្ត ពាសពេញដាក់តាំងលក់ គ្រប់កន្លែងសឹងតែលក់គ្រប់ទីកន្លែងជុំវិញផ្សារ​គ្មានសណ្តាប់ធ្នាប់ ព្រោះតែលុយ ភ្លេចមើលការកកស្ទះក្នុងការធ្វើដំណើរទៅមករបស់ពលរដ្ឋហើយ ។

សូម្បីតែផ្លូវរង្វង់មូលចាស់មាត់ទន្លេ ក៏មិនលើកលែងឲ្យដែរ ជាពិសេសទៅទៀតគឺនៅលើផ្លូវមុខ និងក្នុងមន្ទីរព័ត៌មានខេត្តទៀតផង ព្រោះមានលោក វ៉ា គ្រី ជាអ្នកទំនាក់ទំនងរត់ច្បាប់ តាមបណ្តាខេត្ត និងសម្រួលដល់មន្ទីរជំនាញពាក់ព័ន្ធបានយ៉ាងរលូន ហើយក៏មានឥទ្ធិពល ក្នុងការទំនាក់ទំនងយ៉ាងល្អផងដែរ ជាមួយអាជ្ញាធរខេត្ត ក៏ព្រោះតែលុយ អ្វីក៏ទៅរួចដែរ។

ចំណែកអាជីវកលក់ដូរក្នុងផ្សារសាមគ្គីក្រុងស្ទឹងត្រែង បានរអ៊ូរទាំថា ការតាំងពិព័រណ៍លក់ផលិតផល ថៃ នាំចូលមកលក់ធ្វើឲ្យពួកគាត់មិនសូវលក់ដាច់នោះទេ អ្នកខ្លះលក់មិនដាច់ រកតែមួយម៉ឺនទិញបាយហូប សឹងតែមិនចង់បានផង ព្រោះទំនិញគេលក់ថោកជាង ហើយអតិថិជន ពេលឮថាមានការ តាំងពិព័រណ៍លក់ផលិតផលថៃ គេសម្រុកចូលទិញ មិនថាយប់ ឬថ្ងៃនោះទេ ធ្វើឲ្យពួកគាត់អង្គុយមើលមុខគ្នា លក់មិនដាច់ បាត់ចំណូលមិនតិចនោះទេ ព្រោះការតាំងលក់នេះ មានពេលទៅមួយអាទិត្យឯណោះ យូរទៀត។

ប្រភពដដែលបានបន្តទៀតថា ក្នុងខែនេះ មានការតាំងពិព័រណ៍លក់ជាន់គ្នាទៅពីរដងគឺ កម្មវិធីប្រឡងសំនៀងពានរង្វាន់សម្តេច៩៦លានរៀល ដើមខែឧសភានេះ តែហាក់ដូចជាមិនសូវទូលំទូលាយទេមើលទៅ លក់ដាច់ធម្មតា ដល់កម្មវិធីកីឡាទាញ់ព្រ័ត្រវិញ មើលទៅ មានស្តង់លក់ជាច្រើន ដាក់លក់ពេញលើផ្លូវ សូម្បីតែមុខមន្ទីរព័ត៌មានខេត្ត ក៏ដាក់លក់ដែរ ដល់ប្រជាពលរដ្ឋ គ្នាមកពីជនបទ ដាក់លក់បន្តិចបន្តួច ដេញគ្នា លើកកញ្ច្រែងលក់រត់ ថា កកស្ទះផ្លូវ ថាមិនមែនផ្សារទេ នេះលើផ្លូវ ។

លោកអ៊ួន សុខា ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ធ្លាប់និយាយថា ការតាំងពិព័រណ៍នេះ ក្រសួងតម្រូវឲ្យ៣ខែម្តង ក្នុងការដាក់តាំងលក់ផលិតផលនេះ ហើយមិនអាចឲ្យមានក្នុង១ខែជាន់គ្នាដល់ទៅពីរដងនោះទេ បើអនុញ្ញាតឲ្យមួយ គឺ១ទៀត ត្រូវតែផ្អាក់ លើកទៅពេលក្រោយវិញ ។

លោកបន្តទៀតថា បើមានកម្មវិធីប្រឡងសំនៀងជនពិការពានរង្វាន់សម្តេច និងការតាំងលក់ផលិតផលរបស់បងប្អូនជនពិការផងនោះ កម្មវិធីកីឡាទាញព្រ័ត្រត្រូវផ្អាក លើកទៅពេលក្រោយវិញ ហើយម្យ៉ាងវិញទៀត ខេត្តលោកចេះតែចុះហត្ថលេខាអនុញ្ញាតឲ្យហើយ តែមិនដឹងធ្វើម៉េចនេះ ជារឿងរបស់ខេត្ត បើមានបញ្ហា ខេត្តជាអ្នកដោះស្រាយជាមួយថ្នាក់លើទៅ លោកអត់ដឹងនោះទេ ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print