រថយន្តស៊េរីទំនើបម៉ាកប៊ែនលី បើកលឿនជ្រុលឡើងខឿនផ្លូវR៦ អតតីបឹងកក់ កល់ជាប់កង់ទាំង៤ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តbentley (ប៊ែនលី) ដែលមានតម្លៃរាប់ម៊ឺនដុល្លារអាមេរិក ទំនងជា អ្នកបើកបរចង់សាកល្បឿនម៉ាស៊ិនលឿនកំរិតណា បានបោះពួយតាមផ្លូវលេខR៦ ក្នុងតំបន់បឹងកក់ ហើយបានជ្រុលចង្កូតទៅបុកនឹងខឿនទ្រូងទាំងកំរោល បណ្ដាលឲ្យដាច់កង់មុខខាងឆ្វេងអូសជាង២០ម៉ែត្រ ហើយរថយន្តកល់ជាប់កង់ទាំង៤ទៅមុខលែងរួច ។ ប៉ុន្តែក្នុងហេតុការណ៍នោះមិនមានអ្នករងរបួសទេ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខR៦ អតតីបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកbentley( ប៊ែនលី )ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ២Y-៩១៣៨ បើកបរដោយុវជនវ័យក្មេង២នាក់ មិនស្គាល់អត្តសញ្ញាណ ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថានមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ជិះដោយយុវជនវ័យក្មេង២នាក់ ដោយធ្វើដំណើរតាមផ្លូវលេខR៦ ក្នុងទិសដៅត្បូងទៅជើង ក្នុងល្បឿនលឿនមិនប្រយ័ត្នត្រង់ចំណុចផ្លូវកោង ទំនងជាកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុកខឿនទ្រូងផ្លូវទាំងកំរោល បណ្ដាលឲ្យដាច់កង់មុខខាងឆ្វេងអូសជាង២០ម៉ែត្រ ហើយរថយន្តកល់ជាប់កង់ទាំង៤ទៅមុខលែងរួច ។ ប៉ុន្តែក្នុងហេតុការណ៍នោះមិនមានអ្នករងរបួសទេ ។

បន្ទាប់មកគេឃើញយុវជនវ័យក្មេង២នាក់ មានអាយុប្រហែល២០ឆ្នាំ បានចុះពីលើរថយន្តបង្ក រួចបាននាំគ្នាឈរឆ្ងាយពីទីតាំងកើតហេតុ ដោយអ្នកព័ត៍មានធ្វើការសាកសួរដែលតែពួកគេនិយាយថា ដោយសារតែរថយន្តនោះធូរកង់ខាងឆ្វេង ទើបបណ្ដាលឲ្យរ៉េចង្កូតទៅបុកទ្រូងផ្លូវតែម្តង ។

ក្រោយកើតហេតុក៏មានភ្លៀងធ្លាក់ខ្លាំងនោះដែរ ហើយសមត្ថកិច្ចមូលដ្ឋានបានធ្វើការទំនាក់ទំនងទៅនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែងរួចស្ទួច យករថយន្តបង្កទៅដោះស្រាយគ្នាតាមក្រោយ ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print