អ្នកទទួល​ភ្ញៀវ​ខុន​ដូ យីហោ​លំនៅដ្ឋាន​សុភមង្គល ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយស៊ីដាច់លុយជិត១ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលខណ្ឌមានជ័យ បានទទួលស្រ្តីសង្ស័យម្នាក់ជាអតតីអ្នកទទួល​ភ្ញៀវ​ខុន​ដូ យីហោ​លំនៅដ្ឋាន​សុភមង្គល ក្រោយនារី​រូបនេះ​បានធ្វើសកម្មភាពលួច​យកលុយ​ថ្លៃ​ជួល​បន្ទប់​ខុន​ដូ​ជិត១ម៉ឺន​ដុល្លារ ហើយរត់គេចខ្លួនបាត់ជាងកន្លះឆ្នាំក្រោយមកទើបឃាត់ខ្លួនបាន ។

យោងតាមប្រភពពីមន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ស្រ្តី​សង្ស័យ​ឈ្មោះ ចាន់ លី​លក្ខិណា អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអតតី​អ្នកទទួល​ភ្ញៀវ​ខុន​ដូ យីហោ​លំនៅដ្ឋាន​សុភមង្គល ដែលមាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​លេខ​១៣BT ភូមិ​សន្សំ​កុសល២ សង្កាត់​បឹងទំពន់​ទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

មន្រ្តីដដែរបានបន្តទៀតថា ក្នុងករណីឃាត់ខ្លួន​ស្រ្តីខាងលើនេះ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ​ឈ្មោះ លឹម ចាន់​ដា​រ៉ានី ភេទ​ស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មន្ត្រីរាជកា​រ ស្នាក់​នៅផ្ទះ​លេខ០៨ ផ្លូវ​លេខ២០ សង្កា​ត​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ (ជាតំណាង​ឲ្យ​ម្ចាស់​ខុន​ដូ​យីហោ​លំនៅដ្ឋាន​សុភមង្គល) ប្តឹងពីបទ​រំលោភ​លើ​ទំនុកចិត្ត (យកលុយ​ថ្លៃ​ជួល​បន្ទប់​ខុន​ដូរ​ចំនួន៩៥៨០ដុល្លារ) កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ចំណុច​ខុន​ដូរ​យីហោ​លំនៅដ្ឋាន​សុភមង្គល​ផ្ទះ​លេខ៩០ ផ្លូវ​លេខ​១៩BT ភូមិ​សន្សំ​កុសល៥ សង្កាត់​បឹងទំពន់​ទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

បច្ចុប្បន្នស្រ្តី​សង្ស័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួនបណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការ​តាម​ច្បាប់ ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print