មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្តមណ្ឌលគិរី ប្រារព្វពិធីអបអរសាទរ ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជាខេត្ត

ចែករំលែក៖

មណ្ឌលគិរី ៖ អតីតយុទ្ធជនមកពីក្រុង/ស្រុកទាំង៥ ក្នុងខេត្ត ប្រមាណជា៨៥នាក់ បានចូលរួមអបអរសាទរខួបលើក ទី១១ ទិវាអតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី ២១មិថុនា ២០១៧-២១ មិថុនា២០១៨ ក្រោមអធិបតី លោកស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលពិធីនេះ បានប្រព្រឹត្តទៅនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្ត មណ្ឌលគិរី នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។

លោក ស្វាយ សំអ៊ាង អភិបាលខេត្ត មានប្រសាសន៍ថា ការប្រារព្វទិវាអតីតយុទ្ធជនកម្ពុជា គឺធ្វើឡើងជារៀងរាល់ឆ្នាំ ហើយក៏ជាព្រឹទ្ធការណ៍ដ៏សំខាន់បញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះវិស័យអតីតយុទ្ធជនកម្ពុជា ហើយក៏ជាទិវាដ៏សំខាន់សំដៅធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូប ចងចាំនូពលីកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី និងអតីតយុត្តិជនអ្នកស្នេហាជាតិ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ លៈបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ក៏បានយកទុកដាក់កែសម្រួលរបបគោលនយោបាយចំពោះអតីតយុទ្ធជន និងអតីតមន្រ្តីរាជការស៊ីវិល ជាបន្តបន្ទាប់ ជារៀងរាល់ឆ្នាំ ស្របតាមការដំឡើងប្រាក់មន្រ្តីរាជការ និងកងកម្លាំង ជាពិសេស បានដំឡើងបន្ថែមរបបសន្តិសុខសង្គមទាំង ៤កម្រិត និងប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំផងដែរ។

ជាងនេះទៅទៀត ឯកឧត្តម បានផ្តាំផ្ញើដល់អតីតយុទ្ធជនទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន ហើយក៏សូមឱ្យអតីតជនគ្រប់រូប ត្រូវបំពេញកាតព្វកិច្ចជាប្រជាជនមួយរូប និងត្រូវទៅបោះឆ្នោតជ្រើសរើសមេដឹកនាំដែលយើងស្រលាញ់ពេញចិត្ត និងមានសមត្ថភាពពិតប្រាកដ មិនបោកប្រាស់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានគ្រប់ៗគ្នា។

តាមរបាយការណ៍របស់ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្ត លោក ខឹម ចាន់ផល បានឱ្យដឹងថា បច្ចុប្បន្ន អតីតយុទ្ធជននៅទូទាំងខេត្តចំនួន ២៨០នាក់ និងបន្ទុក៤០៨នាក់ ក្នុងឆ្នាំ២០១៧-២០១៨ គិតត្រឹម ខែឧសភា សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានប្រគល់ថវិកាមរណៈសង្គ្រោះចុះទៅដល់លំនៅ ដ្ឋានរបស់ សព សមាជិកចំនួន៤សព នៅសល់១សព។

នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធ ជនកម្ពុជាខេត្ត បានឧបត្ថម្ភដល់អតីតយុទ្ធជនដែលចូលរួមចំនួន៨៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៨ម៉ឺន រៀលផងដែរ ៕

ដោយ ៖មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print