ភ្នំពេញ ៖ ឥទ្ធិពលពីជ្រលងសម្ពាធទាបបានធ្វើឲ្យអាកាសធាតុនៅតាមបណ្តារាជធានី-ខេត្ត ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នឹងអាចមានភ្លៀង ផ្គរ រន្ទះ ជាមួយនិង ខ្យល់កន្ត្រាក់ ។ នេះបើតាមការជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា រាជធានី-ខេត្តដែលនឹងអាចមានភ្លៀង ផ្គរ រន្ទះ លាយនិង ខ្យល់កន្ត្រាក់រួមមាន ៖
១-តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី24 -260C និងអតិបរមាពី34 – 360C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសអគ្នេយ៍ មានល្បឿនពី2- 4m/s នឹងអាចមានភ្លៀង ផ្គរ រន្ទះ ជាមួយ និងខ្យល់កន្ត្រាក់ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវកំពង់ស្ពឺ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ ព្រៃវែង ស្វាយរៀង បន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ។
២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី24 – 260C និងអតិបរមាពី34 – 360C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសអគ្នេយ៍មានល្បឿន 3 -5m/s នឹងអាចមាន ភ្លៀង ផ្គរ រន្ទះ ជាមួយ និងខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃខេត្ត ស្ទឹងត្រែង រតនគិរី ត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ និងខេត្តមណ្ឌលគិរី ។
៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី23 – 250C និងអតិបរមាពី33 – 350C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតីមានល្បឿនពី 3-5m/s នឹងអាចមានភ្លៀង ផ្គរ រន្ទះ ជាមួយនិងខ្យល់កន្ត្រាក់នៅខេត្ត ព្រះសីហនុ កំពត កែប និងខេត្តកោះកុង រលកសមុទ្រអាចមានកំពស់ពី0.50m -1.00m ។
សេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមទៀតថា ការព្យាករណ៍អាកាសធាតុចាប់ពីថ្ងៃទី២៩-៣១ ខែឧសភា ឆ្នាំ២៊០១៨ ៕ នគរដ្រេហ្គន