ពុលក្មេងចាស់ប្រុសស្រី១៣នាក់ បន្ទាប់ពីហូបនំប័ុងសម្លការី ជប់លៀងទៅកូរ៉េ

ចែករំលែក៖

កំពង់ឆ្នាំង ៖ មនុស្សក្មេងចាស់ ប្រុសស្រីចំនួន១៣ មានអាការៈ ចុកពោះ ឈឺក្បាល និង ក្អួតចង្អោរ ក្រោយពីហូប នំប័ងសម្លការី នាំយកទៅសង្រ្គោះនៅមណ្ឌលសុខភាពជៀប ហើយបញ្ជូនបន្តមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅភូមិស្រែរបង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

    នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ស្រ្តីឈ្មោះឌី ឡូត អាយុ៣០ឆ្នាំ ដែលជាអ្នករងគ្រោះដែលនោះបានប្រាប់អោយដឹងថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ក្រុមគ្រួសាររបស់គាត់ បានរៀបចំពិធីជប់លៀងប្អូនឡើង ទៅធ្វើការនៅកូរ៉េ ។

នៅក្នុងពិធីនោះគឺបានចាប់ផ្តើមដំណើរការតាំងពីម៉ោងប្រមាណជាង១០ព្រឹក ដោយបានទិញនំប័ងជាង២០០ ដើម និង ស្ល សម្ងការីជាង១ខ្ទះ ដើម្បីទទួលញាតិមិត្តនិងបងប្អូនដែលជាសាច់ញាតិមកជួយអបអរប្អូនប្រុស របស់គាត់ឈ្មោះ ឌី ប៊ុនណា ដែលមានសំណាងប្រឡងជាប់បានចេញទៅធ្វើការនៅប្រទេស ​​កូរ៉េ ។ នៅក្នុងកម្មវិធីនោះគឺបានរៀបចំចង្ហាន់លោក១ព្រឹក  ហើយភ្ញៀវញាតិមិត្តបានហូតតាំងពីព្រឹករហូតមកដល់ពេលយប់ ហើយក៍មានផឹកស៊ីផងដែរ ។

    ស្រ្តីនេះបានបញ្ជាក់ ក្រោយពីចប់កម្មវិធី គឺនាំគ្នាទៅផ្ទះរៀងៗខ្លួន រហូតដល់ដល់ម៉ោងប្រមាណជា៣យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នោះ ស្រាប់តែមានក្មេងចាស់ប្រុសស្រីចាប់ផ្តើមមានអាការៈរាក ក្អួត និង ឈឺក្បាលវិលមុខ ជាបន្តបន្ទាប់តែម្តង ។

    ដោយឡែកស្រ្តីម្នាក់ឈ្មោះជឹម ស្រីមុំ បានប្រាប់ថា គាត់ចាប់ផ្តើមធ្វើទុក ក្អួតចង្អោរនិងរាកក្រោយពីហូបនំប័ងសម្លការីនេះប្រមាណជាង៣ទៅ៤ម៉ោង ធ្វើអោយគាត់អស់កម្លាំងខ្លាំង ដែលគាត់សង្ស័យថាមានអាការៈដូចជាពុល ក៍ត្រូវបានក្រុមគ្រួសារដឹកមកមណ្ឌលសុខភាព ក្រោយមកក៍មានអ្នកដែលមានអាការៈដូចគាត់មកមណ្ឌលសុខភាពជាបន្តបន្ទាប់ដែរ ដែលពួកគាត់ទាំងអស់សុទ្ធតែបានហូបនំប័ងសម្លងការនីនេះ ហើយភាគច្រើនដែលមានអាការៈពុលធ្ងន់ធ្ងរនោះ គឺជាក្មេងដែលមានអាយុប្រមាណជា១០ឆ្នាំ ។

    ក្នុងចំណោមអ្នកដែលហូបនំប័ងសម្លងការីនោះដែលមិនពុលសោះមាន​តែមនុស្ស៣នាក់តែប៉ុណ្ណោះ គឺសាមីខ្លួនដែលត្រូវឡើងទៅប្រទេសកូរ៉េ​ និង ឪពុក ម្តាយប៉ុណ្ណោះ ក្រៅពីនោះគឺបានពុលស្ទើទាំងអស់ ។ នៅពេលនេះ អ្នកជំងឺទាំងអស់កំពុងតែសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និង មានអាការៈធូស្បើយខ្លះហើយ ៕ចន្ថា

  

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print