ឥណ្ឌាជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធជាមួយអាមេរិក ហើយថែមទាំងជាអតិថិជនទិញអាវុធជាច្រើន ពីអាមេរិកទៅទៀត ។ ពេលនេះឥណ្ឌារងការគំរាមកំហែងពីអាមេរិក ថាឈប់លក់អាវុធឲ្យ ក្នុងនោះមានយន្តហោះគ្មានមនុស្សបើក ហើយថែមទាំង គំរាមដាក់ទណ្ឌកម្មទៀតផង។
ក្រុមអ្នកឯកទេសបានលើកឡើងថា បើអាមេរិកធ្វើបែបនេះ ប្រទេសដែល ទទួលបានផលចំណេញមិនមែនអាមេរិក ឡើយគឺជារុស្ស៊ីទៅវិញទេ។ សហរដ្ឋ អាមេរិកអាចនឹងបញ្ឈប់ការលក់យន្ដហោះដ្រូនប្រយុទ្ធឱ្យប្រទេសឥណ្ឌា ដោយសារ តែទីក្រុងញូវដេលី បញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី។
លោក Mac Thornberry បានធ្វើការ កត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសា្ថនីយទូរទស្សន៍ឥណ្ឌា NDTV កាលពីថ្ងៃចន្ទ ទី២៨ ខែឧសភា កន្លងមក នេះ។ យោងតាមតំណាងរាស្ត្រអាមេរិក រូបនេះបានបញ្ជាក់ថា ការទិញប្រព័ន្ធ មីសុីលដែនអាកាស S-400 របស់ឥណ្ឌា អាចនឹងធ្វើឱ្យប៉ះពាល់បែបអវិជ្ជមានដល់ កិច្ចសហ ប្រតិបត្តិការយោធាជាមួយសហ រដ្ឋអាមេរិក។
លោក Thornberry គូសបញ្ជាក់យ៉ាង ដូច្នេះថា «ខ្ញុំមានការព្រួយបារម្ភថា ការ ទិញ S-400 នឹង មានតែដាក់កម្រិតលើកិច្ចសហប្រតិបត្តិការគ្នារវាងទីក្រុងញូវដេលី នឹងទីក្រុងវ៉ាស៊ីនតោនតែប៉ុណ្ណោះ ហើយ វាក៏អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅពេលអនាគតផង ដែរ»។
ជាមួយគ្នានោះដែរ បើតាមសា្ថនីយទូរ ទស្សន៍ឥណ្ឌា NDTV សហរដ្ឋអាមេរិកនឹងបញ្ឈប់ការលក់យន្ដហោះដ្រូនប្រយុទ្ធ Predator C Avenger ឱ្យឥណ្ឌាដែលបាន បញ្ជាទិញចន្លោះពី ៨០ ទៅ ១០០គ្រឿង ក្នុងតម្លៃជាង៨ ពាន់លានដុល្លារ ក្នុងគោល បំណងយកទៅ ប្រើប្រាស់ដើម្បីប្រយុទ្ធ ប្រឆាំងនឹងពួកសកម្មប្រយុទ្ធ នៅតំបន់ជាប់ព្រំដែនជាមួយប៉ាគីស្ថាន។ មួយវិញទៀត លោក Mac Thornberry ក៏បានសន្និដ្ឋាន ដែរថា សហរដ្ឋអាមេ រិកអាចនឹងអនុម័ត ទណ្ឌកម្មជាច្រើន ប្រឆាំងនឹងទីក្រុងញូវដ េលី សម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយរុស្ស៊ីក្នុងវិស័យយោធា។
គួរបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលនាំចូលអាវុធធំជាងគេបំផុតនៅលើពិភព លោក ហើយ ភាគច្រើនមហាអំណាចមួយនេះទិញអាវុធពីសហរដ្ឋអាមេរិក រុស្ស៊ី អុីស្រាអែល និង បារាំង៕
ម៉ែវ សាធី