ខេត្តកំពត ៖ បន្ទាប់ពីដំណើរការបើកវគ្គសមយុទ្ឋបាញ់គ្រាប់ពិតកាំភ្លើងយុទ្ឋសាស្រ្តBM21 RM70 និងរថក្រោះT55 ចាប់ពីថ្ងៃទី២៤ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គលំហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិត«ហនុមានមាសឆ្នាំ២០១៨ »ដែលស្ថិតនៅទីលានបាញ់គ្រាប់តេជោ សែនជុំគីរី ដែលស្ថិតនៅឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។
ពិធីបិទវគ្គនេះ មានការអញ្ជើញចូលរួមពីមេបញ្ជាការគ្រប់ប្រភេទទ័ពជាច្រើនរូបទៀត។ នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យមើលការបាញ់គ្រាប់ពិតជាក់ស្តែងនៅលើទីលានយ៉ាងកងរំពង។ បន្ទាប់មកសម្តេចពិជ័យសេនា ក៏បានថ្លែងកោតសរសើរចំពោះការហ្វឹកហាត់របស់កងយោធពលខេមរភូមិន្ទដែលស្តែងពីការយកចិត្តទុកដាក់ក្នុងការអនុវត្តបានយ៉ាងល្អក្នុងពេលនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ការបាញ់គ្រាប់ពិតហនុមាននាគមាស២០១៨នេះគឺដើម្បីពង្រឹងសមត្ថភាពរបស់ ខ.ភ.ម លើបច្ចេកវិទ្យាទំនើបក្នុងសម័យថ្មី គឺមិនបានទៅគម្រាបកំហែងប្រទេសណាមួយទេ ៕