ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួនក្រោយពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូគេហើយជិះគេចខ្លួនមកដល់ខណ្ឌទួលគោកក៍អស់ល័ក្ខ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅផ្លូវបេតុងសង្កាត់ផផ្សារដើមគរ ខណ្ឌទួលគោកទើបប្រគល់អោយសមត្ថកិច្ចខណ្ឌសែនសុខវិញ។
ជនសង្ស័យឈ្មោះ សួន កក្តដា ហៅរ័ត្ន ហៅមាឌ ភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះគ្មានលេខភូមិសែនសុខ១សង្កាត់ឃ្មួញខណ្ឌសែនសុខ។ចំណែកជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ ផល ប៊ុនធឿន ភេទប្រុសអាយុ៤២ឆ្នាំស្នាក់នៅផ្ទះសង់ថ្មីលេខ៤៤EPផ្លូវលំភូមិសែនសុខ៧សង្កាត់ឃ្មួញខណ្ឌសែនសុខ។ ដោយឡែកម៉ូតូដែលជនសង្ស័យលួចទៅនោះម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០០៩ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1Ak0013។
ប្រភពពីជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូខាងលើមកទុកនៅមុខផ្ទះហើយបានចាក់សោកត្រឹមត្រូវរួចក៍ដើរចូលទៅក្នុងផ្ទះក្រោយមកក៍សម្រាកពេលនោះជនសង្ស័យបានដើមកធ្វើសកម្មភាពយកដែកកែឆ្នៃចុងច្រួចមកចាក់បំបែកគ្រាប់សោកម៉ូតូហើយជិះចេញទៅរហូតទៅដល់ខណ្ឌទួលគោកក៍ត្រូវសមត្ថកិច្ចចាប់បានតែម្តង។
សមត្ថកិច្ចខណ្ឌសែនសុខបានអោយដឹងថាក្រោយពីទទួលបានព័ត៌មានពីកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកថា បានឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើករណីលួចម៉ូតូសមត្ថកិច្ចបានសហការទៅយកជនសង្ស័យនិងវត្ថុតាងមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួបន្ត។
ក្រោយពីសមត្ថកិច្ចសួនាំរួចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយចំណែកម៉ូតូសមត្ថកិច្ចបានប្រគាល់អោយទៅជនរងគ្រោះវិញ៕ ដោយ៖ តុង សីហា