ឃាត់ខ្លួនលោកតាវ័យ៦៩ ​រំលោភ​ក្មេងស្រីជាអនីតិជន រហូត​មាន​ផ្ទៃពោះ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃអង្គារ៍ ១៥កើត ខែជេស្ឋ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស​ ២៥៦២ ត្រូវនឹង​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៥និង​៣០នាទី កម្លាំង​នគរបាល​ស្រុកបវេល បានទទួល​ពាក្យបណ្តឹង​ពីស្ត្រី​ឈ្មោះ ឆយ.ម៉ាន ភេទស្រី អាយុ ៦៥ឆ្នាំ រស់នៅភូមិ​កំពង់ឆ្នាំង ឃុំបវេល ស្រុកបវេល មកប្តឹង​ថាចៅរបស់​គាត់ឈ្មោះ ហ.គ ភេទស្រី អាយុ ១៤ឆ្នាំ ត្រូវបានឈ្មោះ វ៉ាន់.ហឿន ភេទប្រុស អាយុ ៦៩ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ចាប់រំលោភរហូត​មានផ្ទៃពោះ ។

ក្រោយពី​ទទួល​បណ្តឹង និងមាន​ការអនុញ្ញាត្តិ​ពីលោក​ព្រះរាជអាជ្ញា នួន.សាន កំលាំង​ជំនាញបាន​កោះអញ្ចើញ​ជនសង្ស័យ​មកសាកសួរ ក្រោយសួរ​ចម្លើយជន​សង្ស័យបាន​សារភាពថា ខ្លួនពិតជា​បានរួម​ភេទជា​មួយឈ្មោះ ហៀត.គឹមហាន់ ពិតប្រាដក​មែនគឺនៅនិង​ក្រោមផ្ទះលើបង់ ក្នុងខែតុលា ឆ្នាំ២០១៧ ។

ករណីនេះ សមត្ថកិច្ចបាន​ឃាត់ខ្លួន​ជនសង្ស័យនិ​ងរៀបចំ​សំណុំរឿង​បញ្ចូន​ទៅសាលា​ដំបូងខេត្ត ដើម្បី​ចាត់ការ​បន្តតាម​នីតិវិធី​ច្បាប់ ៕សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print