គាស់ផ្ទះលួចលុយបាន ៣លានរៀលដើរសុីចាយអស់ ២លានជាប់ខ្នោះល្មម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តាមការអះអាងពីសមត្តកិច្ចនគរបាលស្រុកភ្នំក្រវាញ មុខសញ្ញាម្នាក់នេះធ្លាប់បានធ្វើការអប់រំចំនួន ១០លើករួចមកហើយនាពេលកន្លងមក ប៉ុន្តែបែជាមិនរៀងចាលនៅតែព្យាយាមបន្តអាជីពរបស់ខ្លួន ជាក់ស្ដែងថ្មីៗនេះបានគាស់ផ្ទះអ្នកភូមិលួចយកលុយបានចំនួន ៣លានរៀល រួចគេចខ្លួនដើរសុីចាយអស់ប៉ុន្មានម៉ោងទើបសមត្តកិច្ចនគរបាលសហការគ្នាស្រាវជ្រាវឃាត់ចាប់វាយខ្នោះ បញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបន្តនីតិវិធី។

ប្រភពខាងលើបន្តថា ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង០០នាទី ព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកាប់ក្រឡាញ់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពបន្តទៀតថា ជនសង្ស័យជាមុខសញ្ញាដែលនគរបាលអះអាងថាធ្លាប់បានធ្វើការអប់រំច្រើនលើកច្រើនសារហូតដល់ទៅចំនួន ១០ដងហើយនោះ ឈ្មោះ សេង សុគុណ ហៅអាផ្លយ ភេទប្រុស អាយុ……បច្ចុប្បន្នរស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពដដែលបន្តទៀតថា គួររំលឹកផងដែរថា៖ ជនសង្ស័យជាមុខសញ្ញាដែលសមត្តកិច្ចនគរបាលធ្លាប់ធ្វើការអប់រំរហូតស្គាល់ចិត្តស្គាល់ថ្លើមគ្នា ១០ដងខាងលើ បានធ្វើសកម្មភាពគាស់ផ្ទះស្រ្តីម្នាក់ឈ្មោះ ឆន សុិនៀន អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលវេលាម៉ោង៦ និង៥៥នាទី យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ កន្លែងងមកថ្មីៗនេះ ដោយលួចយកលុយអស់ចំនួន ៣លានរៀលរួចរត់គេចរហូតដល់ម៉ោងចាប់ឃាត់ខ្លួនខាងលើ ប៉ុន្តែលុយនៅសល់តែចំនួន ១លានរៀលប៉ុណ្ណោះ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print