មរណភាពលោក យិន សារិន បានបន្សល់នូវការសោកស្តាយសម្រាប់មហាជន

ចែករំលែក៖

ភ្នំពេញ៖ សិល្បករ​ជើង​ចាស់ និង​ជា​ម្ចាស់​បទ “ជីវិត​ក្មេង​វត្ត” លោក យិន សារិន បាន​ទទួល​មរណភាព​ហើយ​នៅ រសៀល​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ដោយសារជំងឺ នៅគេហដ្ឋានលោកម្តុំព្រែកលាប។មរណភាពលោកបានបន្សល់ទុកនូវការសោកស្តាយអាឡោះអាល័យចំពោះសិល្បករួបនេះ។

ដំណឹង​ដ៏​ក្រៀម​ក្រំនៃ​​ជា​បាត់​បង់​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព និង​ទេព​កោសល្យ​ក្នុង​វិស័យ​សិល្បៈ លោក យិន សារិន ធ្វើ​ឲ្យ​មហា​ជន​ដែល​និយម​គាំទ្រ​បទ​ចម្រៀង​លោក​មាន​ការ​សោក​ស្តាយ​ជា​ពន់​ពេក រកអ្វីប្រៀបផ្ទឹមពុំបានឡើយ។ លោក យិន សារិន ជា​សិល្បករ​ម្នាក់​ដែល​ច្រៀង​បទ ក្រោម​ការ​និ​ព្ធ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ច្រើនជាងគេ​។

យោងតាម​កម្រង​សៀវភៅ​ដែល​ដឹកនាំ​ស្រាវជ្រាវ​ដោយ លោក ឆ​យ យី​ហ៊ាង ក្នុងចំណោម​បទ​ចម្រៀង​១១៥​បទ​ដែល​និពន្ធ​ដោយ​សម្តេច ហ៊ុន សែន ចន្លោះ​ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០០៤ លោក យិន សារិន បាន​ច្រៀង​រហូតដល់​ទៅ​៥៥​បទ​។ លោក​ច្រៀង​ភាគច្រើន​ជា​បទ​ទោល ចំណែក​បទ​ឆ្លើយឆ្លង​មួយចំនួន លោក​ច្រៀង​រួមគ្នា​ជាមួយ​អ្នកស្រី ឆោម ឆ​វិ​ន​។​ក្រៅពីបទ “ជីវិតក្មេងវត្ត” សិល្បករជើងចាស់ លោក យិន សារិន បានបន្សល់ទុកនូវបទចម្រៀងល្បីៗជាច្រើនទៀត ដូចជាបទ “ទំនួញផ្លូវលំ” “ស្ពានសាងស្នេហ៍” “សំបុកឥតមេ”ជាដើម។

លោក យិន សារិន ម្ចាស់បទ«ជីវិតក្មេងវត្ត» បានទទួលមរណភាព នៅរសៀលថ្ងៃទី៣១ ឧសភា ក្នុងអាយុ៦៨ឆ្នាំ ដោយរោគាពាធ។ សពលោក ត្រូវបានក្រុមគ្រួសារកំពុងរៀបចំតាមប្រពៃណី ដែលស្ថិតនៅគេហដ្ឋាន តាមបណ្តោយផ្លូវជាតិលេខ៦ ម្តុំសាកលវិទ្យាល័យកសិកម្មព្រែកលាភ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print