រថយន្តកាមរីហាយព្រឺកបុករបាំងពុះចែកទ្រូងផ្លូវបាក់អស់២កង់នៅផ្លូវព្រះសីហនុ រួចហើយចង់ស្ទួចយកទៅខ្លួនឯង តែត្រូវសមត្ថកិច្ចឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថ យន្តកាមរីហាយព្រីត​ ពណ៍ខ្មៅ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ​ពេញទំហឹង​ បណ្ដាលឲ្យបាក់អស់ចំនួន2កង់ ចំណែកឯរថយន្តបង្កការខូចខាតយ៉ាងដំណំ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង ០១:០០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា​ ឆ្នាំ​២០១៨ ត្រង់ចំណុចស្តុបរោងកុនគីរីរម្យ ផ្លូវព្រះសីហនុ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេឃើញរថយន្ត ស៊េរីទំនើបមួយគ្រឿងម៉ាក កាមរីហាយព្រឺក ពណ៍ខ្មៅ ពាក់ស្លាក​លេខភ្នំពេញ​ ២Q-២៣៥៣ បើកបរដោយបុរសម្នាក់​ ទំនងជាស្រវឹងស្រា រួមជាមួយនារីម្នាក់ទៀតក្នុងរថយន្ត បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ​ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែជ្រុលទៅបុក​របាំងថ្មទ្រូងពុះចែកផ្លូវពេញទំហឹង បណ្ដាលបាក់និងខ្ទៀតចេញពីជួរ អស់ចំនួន២កង់ ចំណែករថយន្តបង្ក បានដាច់កាឡែកង់មុខផ្នែងខាងឆ្វេង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។

ក្រោយពេលកើតហេតុ​ភ្លាមៗ ម្ចាស់រថយន្តបង្កបានហៅរថយន្តស្ទួចរបស់ក្រុមហ៊ុនឯកជនមកស្ទួចយកទៅដោយខ្លួនឯង តែត្រូវសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុទាន់ពេល ក៏​បានទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍​ ចុះមកធ្វើការវាស់វែង​ រួចស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅ​ ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយនៅពេលក្រោយ​ ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print