ខេត្តប៉ៃលិន ៖ បើតាមប្រជាពលរដ្ឋបាននិយាយ,ត,ម៉ាត់គ្នាថា,ប៉ុន្មានថ្ងៃនេះមានគ្រឿងច្រកកាយដីយ៉ាងកក្រើកខ្ខ្លាំងណាស់នូវតម្លៃដីជាប់ព្រំដែនកម្ពុជា.ថៃ ធ្វើឲ្យមានឈ្មួញមួយចំនួនបានរត់ការសុំច្បាប់ជីកកាយដីភ្នំយកធ្វើជាកម្មសិទ្ធិ និងយកអាចម៌ដីចាក់បំពេញទំនាបឬអូរជ្រៅដើម្បីយកដីលក់យ៉ាងគគ្រឹកគគ្រែង និងមានមន្ត្រីធំៗបានចូលដៃចូលជើងព្រោះបានសើមម៉ាត់សើម .កដែរ។
តាមសេចក្តីរាយការណ៍ពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ឱ្យដឹងថា ខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិនបានចុះចាប់គ្រឿងច្រកដោយការ ដឹកនាំពីលោក មិន រ៉ាវុធ នាយផ្នែករដ្ឋបាលព្រៃឈើខេត្តប៉ៃលិន បានដឹកនាំកម្លាំង ចុះចាប់ឃាត់គ្រឿងចក្រ និងរថយន្តដឹកដីជាច្រើនគ្រឿង ខណ:ជីកកកាយដីមាន២កន្លែងគឺ១កន្លែង នៅខាងក្រោយសាលាករៀន អត់មានច្បាប់ត្រឹមត្រូវ ។ និង១កន្លែងទៀតនៅលើភ្នំសារវ៉ាន់កំពុងជីកកកាយធ្វើកន្លែងស្តុបទឹករបស់ក្រុមហ៊ុនទឹកស្អាត១នៅស្រុកសាលាក្រៅដែលកន្លែងទាំងពីរនេះខាងប្រធានមន្ទីរបរិស្ថានអះអាងថាមានច្បាប់។
ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៣១ ខែឧស ភា ឆ្នាំ២០១៨ ស្ថិតនៅខាងក្រោយអនុវិទ្យាល័យផ្សារព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ រហូតដល់ព្រឹកថ្ងៃទី០១ ខែមិថុនា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ កំពុងធ្វើការសាកសួរទៅម្ចាស់គ្រឿងចក្រ និងអ្នកបើកបររថយន្ត នៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើ ។
ប្រភពព័ត៌មានពីសំដីលោក មិន រ៉ាវុធ នាយផ្នែករដ្ឋបាលព្រៃឈើប៉ៃលិន បានឱ្យដឹងថា ក្រោយទទួលបានដំណឹងថា មានគ្រឿងចក្រអេស្កាវ៉ាទ័រ និងរថយន្តដឹកដីជាច្រើនគ្រឿង កំពុងធ្វើសកម្មភាពជីកកកាយដីនៅខាងក្រោយសាលារៀន អត់មានច្បាប់ ទើបខាងលោកបានសុំគោលការណ៍ពីព្រះរាជអាជ្ញាខេត្តប៉ៃលិន ចុះចាប់ឃាត់តែម្តង ។
លោកបន្តទៀតថា អត់ឃើញមានគ្រឿងចក្រខាងលើជីកកកាយដីយកទៅធ្វើសាលានោះទេ ដោយមិនដឹងជាដឹកយកទៅណាឡើយ ហើយរហូតមកដល់វេលាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះមានមន្ត្រីធំក្នុងខេត្តគេមកសម្រួលនិង លោកគឹមសុខាប្រធានមន្ទីរបរិស្ថានមកដល់ការិយាល័យលោកផងដែរ តែ ខាងលោកកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ឱ្យចាត់ការតាមនីតិវិធី ។
បើតាមប្រភពព័ត៌មានពីមេការគ្រឿងចក្រខាងលើ ឈ្មោះ លីន បានឱ្យដឹងថា ខាងលោកបានសុំទៅខាងប្រធានមន្ទីរបរិស្ថាន ខាងមេភូមិផ្សារព្រំ និងនាយកសាលារួចរាល់អស់ហើយ ដើម្បីជីកកកាយដីយកទៅចាក់ផ្លូវចូលសាលារៀន និងពង្រាបដីក្រោយសាលាឱ្យស្មើ តាមសំណូមពររបស់លោកនាយកអនុវិទ្យាល័យ ក្នុងការបង្កើតកន្លែងលេងកីឡា របស់សិស្សានុសិស្ស ។ លោកបន្តទៀតថា តែមិនដឹងជាយ៉ាងណាបានជា គេចុះទៅចាប់ឃាត់គ្រឿងចក្រ និងរថយន្តទាំងអស់ព្រមទាំងចាប់អ្នកបើកបរចំនួន៧នាក់យកទៅធ្វើកំណត់ហេតុនៅខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិនទៅវិញ ។
បើតាមសំដី លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តប៉ៃលិន បានឱ្យដឹងថា គ្រឿងចក្រខាងលើជីកកកាយដីភ្នំក្បែរសាលារៀនមែន ដើម្បីយកមកចាក់លប់ជង្ហុកនៅក្នុងបរិវេណសាលារៀន ហើយគោលំណងសំខាន់ គឺរៀបចំធ្វើទីលានហាត់កីឡា សម្រាប់សិស្សរៀននៅក្នុងសាលាខាងលើតែម្តង ហើយក៍អត់បានជីកដីលក់នោះដែរ បើនាយកសាលាណាហ៊ានធ្វើដូចការលើកឡើងខាងលើលោកនឹងដកនាយកសាលានោះចេញភ្លាមតែម្តង ៕ ស សារ៉េត