ដេញកាប់គ្នាយ៉ាងសាហាវលើកំណាត់ផ្លូវជាតិលេខ៥ ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងទំនើង ១ក្រុមចំនួន ៣នាក់មធ្យោបាយរួមគ្នាដោយម៉ូតូ ១គ្រឿង បានប្រើប្រាសអាវុធដាវ(សាមូរ៉ៃ)ដេញកាប់គូរទំនាស នៅលើកំណាត់ផ្លូវជាតិលេខ៥ បង្កការភ្ញាក់ផ្អើលអស់អ្នកធ្វើដំណើរ និងសមត្តកិច្ច នគរបាលឃាត់ខ្លួនយកទៅបន្តនីតិវិធីនៅអធិការដ្ឋាន។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង០៥នាទី ល្ងាចថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុលើកឡើងថា មុនដំបូងគេឃើញក្មេងទំនើង ១ក្រុមមានគ្នាចំនួន ៣នាក់ ធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៨ ពណ៏ខ្មៅ គ្មានស្លាកលេខ ក្នុងដៃមានអាវុធដាវ(សាមូរ៉ៃ) បានដេញកាប់ទៅលើក្មេងជិះម៉ូតូ ១គ្រឿងផ្សេងម្នាក់ឯង ប៉ុន្តែមិនបានរងរបួសនោះទេដោយគេចផុតក៍ចំក្បាលម៉ូតូ និងដួលតែម្តង ក៍ត្រូវសមត្តកិច្ចនគរបាលសហការគ្នាគាត់ចាប់បានភ្លាមៗ។

នគរបាលស្រុកបាកានប្រាប់ថា ក្មេងទំនើង ១ក្រុមមានគ្នាចំនួន ៣នាក់ជាជនក្រុងបង្កទី១ ឈ្មោះ ថៃ វ៉ាន់បុត្រា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ទី២ ឈ្មោះ ផល រិទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំស្រុកជាមួយគ្នា និងទី៣ ឈ្មោះ ថៃ រស្មី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ចំណែកជនរងគ្រោះឈ្មោះ សូត្រអុិស ប្រាហុីម ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ.ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

នគរបាលបន្តទៀតថា ជនសង្ស័យក្មេងទំនើងទាំង ៣នាក់រួមវត្ថុតាង និងសម្ភារៈ បាននាំយកទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនីតិវិធី៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print