មុននេះបន្តិច​ រថយន្ត​ទំនើប២គ្រឿង​បុកគ្នាលើផ្លូវ៦០ម៉ែត្រ​

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅរសៀល​ថ្ងៃ​ទី​៣​ ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ​ មាន​ករណី​រថយន្ត​ទំនើប​ពីរគ្រឿង​ រវាងឡិចស៊ីស​ និងម៉ាស​ស្តា​បានបុកគ្នាពេលមានភ្លៀងធ្លាក់រលឹមស្រិចៗ​ នៅលើ​ បណ្តោយ​ផ្លូវ​៦០ម៉ែត្រ​ ភូមិ​អន្លង់គងចាស់​ សង្កាត់​ព្រៃ​ស​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​ ។

នៅកន្លែង​កើត​ហេតុ​ រថយន្ត​ទាំង​ពីរ​គ្រឿង​បានរងការខូច​ខាតធ្ងន់ធ្ងរ​ និងមានមនុស្ស​របួស​ទាំង​សងខាង​ហើយត្រូវបាន​ ដឹកសង្គ្រោះទៅកាន់មន្ទីរពេទ្យ​ ។

ក្រោយកើតហេតុ​ម្ចាស់រថយន្តបានជជែកគ្នាយ៉ាងតឹង​សរសៃក​ តែលទ្ធផលមិនអាចសម្របសម្រួលគ្នាបានឡើយ​ ដោយនាំយករថយន្តទាំង២គ្រឿងមករក្សាទុកនៅការិយា​ ល័យចរាចរណ៍ក្រុង​ រង់ចាំ​ការដោះស្រាយ​តាមច្បាប់​ ៕​ ភារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print