ប៉ោយប៉ែត ៖ រូបចម្លាក់ជាបដិមាករ និងរូបផ្សេងៗសរុប12ដុំ ត្រូវបានសមត្ថកិច្ចនគរបាលអន្តោប្រវេសន៌ថៃច្រកទ្វារអន្តរជាតិខ្លងលឹកស្រុកអារញ្ញាខេត្តស្រះកែវឃាត់ប្រគល់ឲ្យសមត្ថកិច្ចកម្ពុជានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នារសៀលថ្ងៃទី3 ខែមិថុនា ឆ្នាំ២០១៨ ។
រូបចម្លាក់ពាក់ព័ន្ធនិងរចនាបទរបស់ខ្មែរនេះសមត្ថកិច្ចថៃឃាត់បានខណៈស្ត្រីថៃម្នាក់ប្តីជនជាតិអង់គ្លេសជួលរទេះអូសចេញពីកម្ពុជាប្រុងយកទៅផ្ទះរបស់គេ។យ៉ាងណាក៌ដោយយោងការសួរនាំត្រួសៗពីអ្នកបកប្រែថៃនៅច្រកទ្វារអន្តរជាតិខ្លងលឹកស្ត្រីជនជាតិថៃនោះប្រាប់ថាខ្លួនទៅរស់នៅខេត្តសៀមរាបជាមួយប្តី៩ឆ្នាំហើយៗថារបស់របរទាំងអស់ខ្លួនមិនបានដឹងថាពាក់ព័ន្ធនិងអ្វីឬជារបស់ហាមឃាត់ឡើយព្រោះជារបស់រើផ្ទះពីខ្មែរ។
ស្ត្រីដដែលបន្តថារបស់ទាំងអស់គឺប្តីនាងជាអ្នករៀបចំដាក់កេះនាងមិនបានដឹងទេហើយនៅពេលនាំចូលដល់ដីថៃសមត្ថកិច្ចឆែកឆេរនិងមានរូបចម្លាក់សង្ស័យទើបនាងដឹង។យ៉ាងណាក៌ដោយស្ត្រីរូបនេះនិយាយថារូបចម្លាក់សង្ស័យទាំងនេះបើយកទៅណាក៌យកទៅនាងមិនជំទាស់ទេ។នៅចំណុចកើតហេតុគេឃើញនគរបាលអន្តោប្រវេសន៌និងនគរបាលទេសចរក្រសួងប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានទៅទទួលរូបចម្លាក់សង្ស័យទាំងអស់មកកម្ពុជាវិញ។
សមត្ថកិច្ចប្រាប់ថារូបចម្លាក់ទាំងអស់ខ្លះធ្វើពីឈើខ្លះពីជ័រហើយក៌អាចជារបស់គេតាំងលម្អលំនៅដ្ឋានតែប៉ុណ្ណោះ។សមត្ថកិច្ចបន្តថាអាចដោយសាតែពាក់ព័ន្ធនិងរចនាបទរបស់ខ្មែរទើបខាងថៃគេទប់ស្កាត់មិនឲ្យចូលប្រទេសរបស់គេ។សមត្ថកិច្ចបញ្ជាក់ថារូបចម្លាក់សង្ស័យទាំងនេះក្រោយទទួលពីសមត្ថកិច្ចថៃគឺនិងយកទៅពិសោធន៌និងប្រគល់ឲ្យជំនាញយកទៅរក្សាទុក៕ វណ្ណា