ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសសម្តេចអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ…នៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោថ្លែងថា ការបង្កើតគណៈរដ្ឋមន្ត្រីចាស់មើលទៅមានសភាពសំពីងសំពោង ទើបសម្រេចធ្វើវិសោធនកម្មទុកតែនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាសមាជិករាជរដ្ឋាភិបាល។
-សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា សម្តេចធ្វើជានាយករដ្ឋមន្ត្រីតែ១០ឆ្នាំទៀតប៉ុណ្ណោះ, ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដល់ឆ្នាំ២០២៣ សម្តេចមិនជរានោះឡើយ, សម្តេចនឹងបន្តនាំកម្ពុជាឲ្យទៅកៀកនឹងឆ្នាំដែលកម្ពុជារំកិលទៅរកស្ថានភាព ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០។

-ប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា សុភាសិតខ្មែរដែលបានពោលថា «ងើយស្កកឱនដាក់គ្រាប់» គឺជាគតិលោកអប់រំដ៏ប្រសើរ ពោលធ្វើជាមន្ត្រីត្រូវគោរពក្រមសីលធម៌ និងគោរពប្រជាពលរដ្ឋគ្រប់ពេលវេលា។
-សម្តេចតេជោបានបញ្ជាក់ថា គ្មានមន្ត្រីក្រអើតក្រទមណាមួយ ទទួលបានការគោរពពីប្រជាពលរដ្ឋនោះឡើយ,។
-សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ការតែងតែមុខតំណែង ព្រោះតែបក្ខពួកសែស្រឡាយ នឹងមិនទទួលបានការគោរពពីមន្ត្រីថ្នាក់ក្រោមនោះឡើយ៕ សុផល

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print