សមត្ថកិច្ចគ្រប់ស្ថាប័ន នៅសង្កាត់សាមគ្គី ដាក់កុងត្រូលជជុះយកលុយពីបទល្មើសដឹកឈើ ជាថ្នូរបើកផ្លូវយ៉ាងរលូន

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ឈ្មួញកំពុងសម្រុក រកស៊ីដឹកឈើតាមរថយន្តដឹកភ្ញៀវនិងរថយន្តកាមរីទំនើប និងតាមម៉ូតូបន្តកើតមាន ជារៀងរាល់ថ្ងៃយប់ ។ បច្ចុប្បន្នកំពុងតែ កាក់កបនូវមុខជំនួញឈើខុសច្បាប់ប្រភេទឈើធ្នង់ឈើបេង ឈើគ្រញូងស្វាដឹកចេញ ​ពីឃុំស្តៅក្នុងស្រុកសេសាននិងក្នុងស្រុកសៀមប៉ាង គ្មានខ្លាចកុងត្រូល ជជុះនៅតាម​ដងផ្លូវនោះឡើយ ។

ជាពិសេសសមត្ថកិច្ច ឈរជើងគ្រប់ស្ថាប័ន មាននាយសង្កាត់ ដុង​ក្រឡ ដែលមានកូនចៅម្នាក់ ឈ្មោះ (ឆេន)​អង្គុយដាក់ប៉ុស្តិ៍ ជាមួយសមត្ថ កិច្ចពាក់ព័ន្ធ គ្រប់ស្ថាប័ន ។ ឈ្មោះ ឆេន នេះ​អង្គុយរាប់រថយន្តចាំជាស្រេចនៅទល់មុខផ្លូវចូលវត្តភូមិហាងខូរបានសង្កាត់ សាមគ្គីក្រុង ខេត្តស្ទឹងត្រែង ដោយរាប់ទាំង ម៉ូតូនិងក្បាល​គោយន្តកន្ត្រៃទាំងយប់ និង ថ្ងៃ រួចរាយការណ៍ឲ្យមេរបស់ខ្លួន។

តាមប្រភពពីប្រជាពលរដ្ឋបាននិយាយ ថា សព្វថ្ងៃបទល្មើសដឹកជញ្ជូនឈើនៅតែបន្តធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងមិនថារថយន្តឬម៉ូតូនោះទេ ដោយគ្រាន់តែ អ្នកដឹកនោះស៊ីញ៉ូ ឬក៏ទូរស័ព្ទប្រាប់មុនបាន ហើយ ។ ពេលខ្លះឈ្មួញបើករថយន្តដឹក ឈើមកឈប់ លេងល្បែងផឹកស្រាជាមួយ សមត្ថកិច្ច សប្បាយសើចក្អាកក្អាយក៏មាន ហាក់បីដូចជាស្និទ្ធស្នាល ជាមួយសមត្ថ កិច្ចពាក់ព័ន្ធ គ្រប់ស្ថាប័នទើបឈ្មួញហ៊ាន​គឃ្លើន ព្រោះមានលោក ឆេន នាយ រង សង្កាត់ដុងក្រឡជាអ្នកមើលផ្លូវឲ្យមេគាត់ឈ្មោះសួន ម៉េងលីទៅហើយ ។

ចំណែកម៉ូតូដឹកឈើទាំងនោះគេបាន​ឲ្យដឹងដែរថា គេរកស៊ីបានក៏ដោយសារមេ ព្រៃដែរ បើគាត់បិទមិនឲ្យដឹកជញ្ជូនចាំចាប់ដូចមុនៗទៀតច្បាស់ជាដាច់បាយហើយ ។ ពួគគាត់ដឹកនេះ ក្នុងម៉ូតូមួយត្រូវបង់ឲ្យមេព្រៃ១ម៉ឺនរៀលនិងស្ថាប័នផ្សេងៗទៀតខ្លះ៥ពាន់ទៅ១ម៉ីនរៀលដែរ ។ ចំណែករថយន្ត ក៏បង់ទៅតាមជំនាញមិនសូវខុសគ្នានឹងម៉ូតូគោយន្តកន្ត្រៃប៉ុន្មាននោះទេ ។

ពួកគាត់មុននឹងចេញដឹកឈើម្តងៗ ត្រូវរាយការណ៍ជូនមេព្រៃមុនជៀសវាង កុំឲ្យមេព្រៃគាត់ខឹងទាន់ បើគាត់ខឹងនឹង ចាប់យកទាំងអស់ហើយបិទផ្លូវខានរកស៊ីទៀតផង ។

ជុំវិញរឿងនេះលោកសួន មេ៉ងលី បាន ឲ្យដឹងថាពួកដឹកឈើតាមម៉ូតូនិងរថយន្តនេះគាត់មិនដែលបានស្អីពីពួកនេះទេ ហើយបើឃើញគ្រាន់ហៅគេសុំប្រេងសាំងតិចតួចពីគេទៅ ព្រោះមិនដឹងធ្វើម៉េចទេពួកនេះ ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះឈ្មួញកំពុង តែប្តូររូបភាពពីដឹកពេញរថយន្តមកជួលភ្ញៀវឲ្យជិះបន្លំអ្នកធ្វើដំណើរ ។ បើដឹកតាមម៉ូតូ វិញ ដឹកមកស្តុកក្នុងខេត្តតាមផ្ទះសំណាក់ និងរោងសិប្បកម្មនានា រួចសាងដាក់រថយន្ត ដឹកបន្តនៅពេលយប់ស្ងាត់ចេញ ទៅខេត្ត រតនគិរីនិងខេត្តក្រចេះ ។ រូបភាពទាំងនេះ សុទតែជាល្បិច របស់សមត្ថ​កិច្ចនិងមន្ត្រី ជំនាញទាំងអស់ ដើម្បីបានចំណូលក្រោមតុគ្រាន់ចែកគ្នាចិញ្ចឹមឆ្នាំងបាយពួកគាត់ រួចលួចឆ្លងដែនទៅប្រទេសវៀតណាមលក់យ៉ាងរំភើយ ៕  មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print