អាជ្ញាធររាជធានីភ្នំពេញហៅប្រជាពលរដ្ឋ១៥២ គ្រួសារ មកចាប់ឆ្នោតយកដីឡូតិ៏កម្មសិទ្ធិស្របច្បាប់ នៅលើប្រឡាយស្ទឹងមានជ័យ ជំហានទី១

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន១៥២គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋចំនួន៥៦២គ្រួសារ រស់នៅលើប្រឡាយស្ទឹង មានជ័យ បានស្ម័គ្រចិត្តចាប់ឆ្នោតទទួលយកដីឡូតិ៏ ១៥២ឡូតិ៏ ធ្វើកម្មសិទ្ធិហើយ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញបានចាក់ដីបំពេញ ធ្វើលូរួចរាល់ក្នុងជំហាន ទី១នេះ។

ពិធីចាប់ឆ្នោតនេះបានធ្វើឡើង នៅកាលពីថ្ងៃព្រហស្បតិ៏ ៨រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃ០៦ មិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានបញ្ជាក់ថា៖ ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ មានប្រវែង ១៤៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ។

លើគម្រោងនេះ យើងបានបែងចែកជា៤ តំណាក់កាល ដោយតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងតំណាក់កាលទី១នេះ ក្រុមការងារបានសម្រុចការងាររបស់ខ្លួនបាន៩៥ភាគរយហើយ ។

ក្រៅពីចាក់បេតុងស៊ីផាយហើយនោះ ការចាក់ដីបំពេញដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ហើយក្រុមការងារបានចាក់បំពេញបានមួយរយហើយ។ ចំណែកការកាយភក់ចេញពីបាតប្រឡាយគឺយើងអនុវត្តការងារសម្រេចបាន១០០ភាគរយហើយដែរ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ ថា ៖ ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញ
ធ្វើការអភិវឌ្ឍនេះ ឆ្លងកាត់ខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យ និងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២ គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណ និង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង ។

ជាការឆ្លើយតបតាម សំណូមពររបស់ បងប្អូនប្រជាពលរដ្ឋ ឲ្យអាជ្ញាធររាជធានីភ្នំពេ ញធ្វើការអភិវឌ្ឍ នៅនឹងកន្លែងផងដែរ ។ ប្រឡាយស្ទឹងមាន ជ័យនឹងត្រូវសាងសង់ឡើង ដោយបុកបេតុងស៊ីផាយដូចនៅប្រឡាយបាក់ទូកដែរ ដោយត្រូវធ្វើផ្លូវ៦ម៉ែត្រជាប្រភេទផ្លូវបេតុង រៀបចំតបណ្តាញទឹក ភ្លើងអគ្គីសនីចូលផ្ទះប្រជាពលរដ្ឋ ដាក់បង្កោលភ្លើងសាធារណៈនៅលើផ្លូវនេះថែមទៀត ។

ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការរំដោះទឹក នៅខណ្ឌសែនសុខ ,ខណ្ឌពោធិ៏សែនជ័យ, ខណ្ឌដង្កោ និងខណ្ឌមានជ័យ ដោយនាំទឹកទំលាក់ចូលទៅប្រឡាយ បឹងទំពុន ។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្ចើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ ។

លោកបន្ដថា៖ ថ្ងៃនេះបងប្អូននឹងទទួលបានផ្លង់ កម្មសិទ្ធិដីឡូតិ៏ ១៥២គ្រួសារ ដោយរស់នៅនិងកន្លែង ក្នុងជំហានទី១ និងជំហានបន្ដបន្ទាប់យើងនិងធ្វើដូចៗគ្នា នៅជំហានទី២,៣ និងទី៤ ទៀត ។

ការផ្ដល់ផ្លង់កម្មសិទ្ធិ ជូនបងប្អូនប្រជាពលរដ្ឋឲ្យរស់នៅ និងកន្លែងដោយស្របច្បាប់នេះ ក៏ដោយ មានការចង្អុលបង្ហាញពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវសន្ដិភាព ស្ថេរភាពនយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គមទូទាំងប្រទេស ធានានូវភាពអនុគ្រោះជាមូលដ្ឋាន ដើម្បីបន្ដជំរុញការអភិវឌ្ឍ សេ្ដកិច្ច សង្គម និងការកែលម្អជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងបានគិតគូ និងយកចិត្ដទុកដាក់ខ្ពស់ ប្រកបដោយការទទួលខុសត្រូវចំពោះបងប្អូន ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ជាពិសេស ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៏នេះ តែម្ដង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print