ខេត្តក្រចេះ ៖ ស្រឡាងចម្លងនៅកំពង់ដរឬស្សីចារមួយគ្រឿង ខណៈផ្ទុករថយន្តដឹកឈើប្រភេទយីឌុប(V1)២គ្រឿងដែលជារបស់ក្រុមហ៊ុនវាយអ៊ុបទិច(Think Biotech) ដឹកលើសទម្ងន់ពេលយប់ស្ងាត់ ហើយដោយសាទ្រនឹងទម្ងន់ផ្ទុកលើស មិនបាន ទើបធ្វើឲ្យស្រឡាងនោះក្រឡាប់ ធ្លាក់ចូលក្នុងទឹកទន្លេផ្ងារបាតឡើងលើនិងលិចរថយន្តដឹក ឈើបាត់ ។
ដូច្នេះហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រ យប់ថ្ងៃព្រហស្បត៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ។
បច្ចុប្បន្នស្រឡាងនោះត្រវបាន ម្ចាស់ស្រង់បានហើយ ដោយជួលគ្រឿងចក្រទាញ អស់ទឹកប្រាក់១ម៉ីន២ពាន់ដុល្លារ រួមនឹងបុណ្យស្រន់ទៅលើអបិយជំនឿអស់មាន់នឹងជ្រូកខ្វៃជាច្រើន ដោយស្រង់បាន កាលពី វេលាម៉ោង៥និង១១នាទីរសៀល ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកព្រសព្វ ខេត្តក្រចេះ។
តាមប្រភពបានបង្ហើបថាដោយសារតែម្ចាស់ទូកដខាងលើហ៊ានទទួលចម្លងរថយន្តដឹកឈើយីឌុប(V1) ចំនួន០២គ្រឿងលើសទម្ងន់ កំណត់នេះ ព្រោះតែទាំងបានលុយពីរថយន្តដឹកឈើទាំងពីរគ្រឿងនោះយ៉ាងច្រើន ទើបលួចចម្លងនៅពេលយប់ខុសពេលនឹងវេលាយ៉ាងនេះ ហើយការគ្រោះថ្នាក់នេះគ្មាន អ្នកណាដឹងនោះឡើយ ។ លុះពេលភ្លឺឡើងទើបមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរនឹងអ្នកស្រុក។
ប្រភពបមួយទៀតបាននិយាយថា ការដឹកឈើតាមរថយន្តយីឌុបខាងលើ គឺគេធ្វើការដឹកចេញមកពីព្រៃឡង់ និងព្រៃសហគមន៍ក្បែរៗតំបន់ព្រៃឡង់នោះដោយ ក្រុមហ៊ុនជាអ្នកប្រមូលទិញ ដឹកយកមកគរទុករាប់រយពាន់កំណាត់រួចអារជ្រៀក ដាក់រថយន្តខ្នាតយក្យ ផ្ទុកលើសទម្ងន់ នឹងឆ្លងកាត់មុខស្នាក់ការបរិស្ថាន និងសមត្ថកិច្ចមេព្រៃ កម្លាំងការពារគ្រប់ប្រភេទ នឹងមិនបានមានការពិនិត្យ ទៅតាមបច្ចេកទេស និងច្បាប់ត្រឹមត្រូវនោះឡើយ រហូតទើបធ្វើឲ្យមានការគ្រោះថ្នាក់ ដល់ស្រឡាងនឹងរថយន្ត តែសំណាងល្អមិនបណ្តាល ឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។
ប្រភពបន្តទៀតថាដចម្លងមួយនេះជាកម្មសិទ្ធរបស់លោក ភិន បូផាន់ និងប្រពន្ធឈ្មោះ អ៊ុន ហុីមមានទីលំ នៅសង្កាត់ក្រចេះ ក្រុងក្រចេះ មានកូនប្រុសឈ្មោះរ៉ា វី ជាអ្នកមើលការខុសត្រូវជំនួសឪពុកក្នុងការចម្លងមនុស្ស និងយានយន្តទៅមកទៀតផង។ប៉ុន្តែក្រោយកើតហេតុការណ៍មួយនេះគេសង្គេតឃើញថា ហាក់ដូចជាស្ងាត់ទាំងរថយន្តធំរបស់ក្រុមហ៊ុនខាងលើនឹងរថយន្តសាំយ៉ុងផងដែរ ដែលកន្លងមកតែងតែដឹកឈើចេញ ពីចំណុចខាងលើនោះ មកឆ្លងដរចំឡងឬស្សីចារនេះមិនចេះដាច់ ។
ទង្វើនេះគឺថៅស្រឡាងនោះគិតជាបាន លាភពីថៅកែឈើនោះមិនតិចដែរ ហើយគ្មានសមត្ថកិច្ចណាសួរនាំឬទប់ស្គាត់ឡើយ ។ ការណ៍ពិតដចម្លងខាងលើនេះគឺសម្រាប់តែជាមធ្យោបាយចម្លងប្រជាពល រដ្ឋនិងទំនិញកសិផលឆ្លង ទៅមកតែប៉ុណ្ណោះប៉ុន្តែមិនដឹងរឿងអ្វីគេតែងតែឃើញ ថៅកែស្រឡាងចម្លងនោះចេះតែ ឆ្លៀតឱកាសចម្លងរថយន្តដឹកឈើទាំងតូចទាំងធំជាប្រចាំ ដើម្បីបានកំរៃក្រាស់ក្រែលពីក្រុមឈ្មួញឈើទាំងនេះទៅវិញ ។ ជាក់ស្តែងដល់មានគ្រោះថ្នាក់ អីចឹងទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចពាក់ព័ន្ធនឹងអាជ្ញាធរ ចុះស្រាវជ្រាវត្រួតពិនិត្យ នឹងទប់ស្គាត់។
លោកសេង ប៊ុនហេង អភិបាលស្រុកព្រែកព្រសព្វ បានឲ្យដឹងនាព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះថា រថយន្ត២គ្រឿងដែលបានផ្ទុកឈើក្រុមហ៊ុន វាយអ៊ុបតិច (ហៅក្រៅថាក្រុមហ៊ុនកូរ៉េ) គឺឈើអារជ្រៀក ហើយគេមានច្បាប់ត្រឹមត្រូវ ស្ថិតក្នុងភូមិអាចេន ឃុំរមួល ស្រុកសំបូរ ដឹកឆ្លងកាត់ទឹកដី ស្រុកព្រែកព្រសព្វ ចំនួន១១គ្រឿង ។ តែមកដល់ស្រឡាងនោះ មានពីគ្រឿង១គ្រឿងបានឡើង មុនរួចរាល់ហើយ តែមួយទៀតនោះចុះក្រោយ បានរ៉ចង្គូតទៅបុកនឹងរនាំងបង្កាន់ដៃស្រឡាង នឹងបន្តទៅបុករថយន្តមួយទៀតនៅស្ងៀមដែលផ្ទកឈើលើសទម្ងន់ដូចគ្នា ទើបបណ្តាលឲ្យផ្អៀងក្រឡាប់ធ្លាក់ចូលទៅក្នុងទឹកទាំង២គ្រឿងតែម្តង។
លោកអភិបាលបានបន្តទៀតថាបណ្តាលមក ពីររថយន្តចុះក្រោយនោះ ដាច់ហ្វ្រាំងជាន់មិនស៊ីថយមកបុកនឹងរថយន្តមួយទៀតនៅស្ងៀម តែ មិនបណ្តាលឲ្យមនុស្សគ្រោះថ្នាក់នោះដែរ ព្រោះក្នុងពេលកើតហេតុនោះភ្លាមៗ ធ្វើឲ្យពេលនោះអ្នកបើកស្រឡាងនឹងរថយន្តនាំគ្នាលោតទម្លាក់ទឹកអស់ ។
បច្ចុប្បន្នស្រឡាងនោះត្រូវបានម្ចាស់ ស្រង់រួចរាល់ហើយដែរ នៅតែរថយន្តនឹងឈើទេដែល មិនទាន់យកបាននៅឡើយ ព្រោះដោះស្រាយគ្នារវាងស្រឡាងនឹងរថយន្តមិនទាន់ត្រូវគ្នា ។ ក្រោយពេលកើតហេតុ គណៈបញ្ជាការឯកភាព ស្រុកខេត្ត នឹងសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យនិងបានឃាត់រថយន្តបាន៦គ្រឿងរបស់ក្រុមហ៊ុនខាងលើ ក្នុងនោះមានដឹកលើសច្បាប់កំណត់ខ្លះ សល់ប៉ុន្មានក្រុមហ៊ុននោះបាន ដឹកគេចចេញទៅអស់ហើយ។
លោកបញ្ជាក់ទៀតថា រថយន្ត២គ្រឿងនោះម្ចាស់គ្រប់គ្រងផ្សេងគ្នា ហើយលោកមិនបានស្គាល់ ម្ចាស់រថយន្តបង្កនោះទេ ។ ចំណែកអ្នកដំណាងរថយន្តទាំងគ្រឿង ក៏មិនបានចូលខ្លួនមកដោះស្រាយដែរ ។ ចំណែកអ្នកបើកក្រោយកើតហេតុគេចខ្លួនបាត់ស្រមោល ហើយពាក់ព័ន្ធរឿងនេះ លោកឲ្យសួរទៅជំនាញរដ្ឋបាលព្រៃឈើទៅ ព្រោះគេស្គាល់ច្បាស់ក្នុងការចេញច្បាប់ប៉េសេនឹង ពិនិត្យលើសខ្វះឈើគ្រប់ចំនួន ។ ចំណែកលោកអត់ដឹងទេ។
គួររំឭកថា ក្រុមហ៊ុនវាយអ៊ុបទិច ហៅគូរ៉េនេះ បានទិញប្រមូលឈើគ្រប់ប្រភេទស្តុកទុកអារជ្រៀករួចលើកដាក់រថយន្តយក្យ ដឹកចេញជារៀងរាល់ថ្ងៃនឹងយប់ ដោយមានការឃុបឃិតពីរមន្ត្រីជំនាញ ពាក់ព័ន្ធ ដូចជាបរិស្ថាន រដ្ឋបាលព្រៃឈើខេត្ត ទើបក្រមហ៊ុនហ៊ានដាក់លើស ទម្ងន់ធ្វើឲ្យខូចផ្លវ នឹងធ្វើឲ្យស្រឡាងលិច ៕ មាស សុផាត