អត់អីធ្វើនាំគ្នាលេងល្បែងសុីសង ប្រភេទយូគីនិងឡូតូ អាជ្ញាធរចុះបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ស្ត្រី៣នាក់ត្រូវបានអាជ្ញាធរចុះទៅបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែងខណះប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (យូគីនិងឡូតូ) កាលពីថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨វេលាម៉ោង១៤និង៣០នាទីរសៀលនៅក្នុងបន្ទប់ជួលសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

ស្រ្តីដែលអាជ្ញាធរឃាត់ខ្លួនខាងលើទី១ឈ្មោះកេត ស្រីចិន អាយុ២៦ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិគោកឃ្លាងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។ ទី២ឈ្មោះអឹម អិន អាយុ៦៩ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិដំណាក់សង្កាត់គោកឃ្លាងខណ្ឌសែនសុខ។ទី៣ឈ្មោះហៀង ពុទ្ធាវី អាយុ១៩ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិដំណាក់សង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

អាជ្ញាធរបានប្រាប់ថាការចុះបង្ក្រាបទីតាំងល្បែងខាងលើក្រោយពីមានប្រជាពលរដ្ឋរាយការណមកអាជ្ញាធរថាមានអ្នកទំនេរអត់ការងារធ្វើបានប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងរាល់ថ្ងៃដែលបង្ករសំលេងរំខាននិងបាត់បង់សណ្តាប់ធ្នាប់ក្នុងភូមិទើបអាជ្ញាធរសម្រេចចុះទៅបង្ក្រាបនិងឃាត់ខ្លួនបានស្ត្រី៣នាក់ខាងលើជាក់ស្តែងព្រមទាំងដកហូតវត្ថុតាងមួយចំនួនផង។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌខណ្ឌសែនសុខបានអោយដឹហថាក្រោយពីអាជ្ញាធរសង្កាត់់គោកឃ្លាងបានឃាត់ខ្លួនស្ត្រីទាំង៣នាក់យកមកប្រគល់អោយកម្លាំងមានសមតថ្ថកិច្ចរបស់លោកហើយបានសំណូមពរអោយស្ត្រីទាំង៣នាក់នោះធ្វើកិច្ចសន្យា ឈប់អោយលេងល្បែងទាំងនេះទៀតហើយក៍អប់រំអោយត្រឡប់ទៅផ្ទះវិញ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print