ឥទ្ធិពលកូនព្យុះទី ៤ និងព្យុះទី៥ បង្កឲ្យខេត្តព្រះសីហនុ និងខេត្តកោះកុង នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨បានឲ្យដឹងថា ឥទិ្ធពលរបស់កូនព្យុះទី៤ និងព្យុះទី ៥ នឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃតំបន់មាត់សមុទ្រ ផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និង​រលកខ្ពស់ៗ ។
ដោយឡែកសម្រាប់បណ្តារាជធានី-ខេត្តដទៃទៀត នឹងមានរបាយទឹកភ្លៀងថយចុះ ពិសេសរាជធានីភ្នំពេញ ខេត្តកំពត ,តាគែវ , កំពង់ស្ពឺ និងខេត្ត កណ្តាល អាចនឹងមានភ្លៀងធ្លាក់តិចតួច ។
គួរបញ្ជាក់ថា ឥទ្ធិពលបាតុភូតធម្មជាតិខាងលើនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់​ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ។
មន្ត្រីក្រសួងធនធានទឹក ក៏បានអំពាវនាវសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕ នគរដ្រេហ្គន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print