ស្លាប់កើនឡើងជាបន្តបន្ទាប់ដោយការផ្ទុះភ្នំភ្លើងនៅ ហ្កាតេម៉ាឡា

ចែករំលែក៖

ការផ្ទុះភ្នំភ្លើងដោយចៃដន្យ ធ្វើឲ្យពល រដ្ឋ មិនអាចភៀសខ្លួនទាន់ពេលវេលាបង្កទៅជាសោកនាដកម្មជាទ្រង់ទ្រាយធំដល់ ប្រទេសហ្គាតេម៉ាឡា ដោយបំផ្លាញភូមិ ស្រុកជាច្រើន និងសម្លាប់មនុស្ស រាប់រយ នាក់។

មកទល់ពេលនេះ អាជ្ញាធរហ្គាតេម៉ាឡា បានសម្រេចចិត្តផ្អាកជាបណ្ដោះអាសន្ន ប្រតិបត្តិការតាមស្វែងរកអ្នករស់ពីគ្រោះ មហន្តរាយបន្ទុះភ្នំភ្លើង ហ្វឺហ្គោ (Fuego) ដោយសារតែលក្ខខណ្ឌមិនអំណោយផល ដល់ក្រុមអ្នកជួយសង្រ្គោះ ខណៈចំនួនអ្នក ស្លាប់បានកើនដល់ ១០៩នាក់ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ជាមួយគ្នានោះដែរ ដើម្បីសុវត្ថិភាព អាជ្ញាធរហ្គាតេម៉ាឡា បានព្រមានឱ្យប្រជាជនរស់នៅក្នុងតំបន់ទាំងអស់ ស្ថិតនៅឱ្យ ឆ្ងាយពីតំបន់ ដែលកំពុងស្ថិតនៅក្រោម ស្ថានភាពគ្រោះថ្នាក់នៅឡើយ ស្របពេល ចំនួនអ្នកស្លាប់បានកើនដល់ ១០៩នាក់ ដោយសារតែការបំផ្លិច បំផ្លាញបង្កឡើងដោយបន្ទុះភ្នំភ្លើង Fuego តាំងតែពីថ្ងៃ ព្រហស្បតិ៍សប្ដាហ៍មុនមក។

គួរបញ្ជាក់ថា ភ្នំភ្លើងហ្វឺហ្គោ (Fuego) ដែលមានទីតាំងស្ថិតនៅចម្ងាយ ៥០គីឡូ ម៉ែត្រ ភាគខាងលិចរដ្ឋធានីហ្គាតេម៉ាឡាស៊ីធី បានផ្ទុះហើយជះកម្អែផេះឡើងលើផ្ទៃ អាកាសកម្ពស់ជាង ១១គីឡូម៉ែត្រឯណោះ។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺថា ចំនួនអ្នកសា្លប់អាចនឹងកើនឡើង និងធ្វើប៉ះពាល់ដល់សេដ្ឋកិច្ចនៅក្នុងតំបន់៕
ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print