ប្រធានាធិបតីប្រទេសហ្វុីលីពីននឹងពិភាក្សា ជាមួយក្រុមឧទ្ទាមដើម្បីឈានដល់សន្តិភាព

ចែករំលែក៖

សារព័ត៌មានស៊ីនហួបានផ្សាយថា ប្រធា នាធិបតីហ្វុីលីពីន លោកឌុយទែរតេ មាន បំណងបង្រួបបង្រួមបក្ខពួកនៅក្នុងប្រទេស ដើម្បីឈានទៅសន្តិភាព និងផ្តោតទៅលើការអភិវឌ្ឍប្រទេសជាតិ ។

កន្លងមកថ្មីៗ ប្រធានាធិបតីហ្វុីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកប្រហែលជានឹងចាប់ផ្តើមកិច្ចចរចាផ្លូវការឡើងវិញជាមួយក្រុមឧទ្ទាមឆ្វេងនិយម នៅខែកក្កដាខាងមុខ ក្នុងន័យស្វែងរកសន្តិភាពឲ្យបាន ទោះបី ជាកន្លងមក កិច្ចសន្ទនាមិនដែលបានជោគជ័យក៏ដោយ។

ថ្លែងនៅក្នុងសុន្ទរកថាមួយនៅខេត្ត សេប៊ូ (Cebu) លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បាននិយាយថា លោកកំពុងទាក់ទងជា មួយស្ថាបនិកគណបក្សកុម្មុយនីស្តហ្វុីលីពីន លោក ចូស ម៉ារៀ ស៊ីសុន (Jose Maria Sison) ដែលសព្វថ្ងៃកំពុងរស់នៅដោយនិរទេសខ្លួននៅទីក្រុងឡាអេ ប្រទេស ហុល្លង់ ហើយកិច្ចចរចាផ្លូវការអាចត្រូវចាប់ផ្តើមឡើងវិញ នៅពាក់កណ្តាលខែកក្កដា។ យ៉ាងណាមិញ បើតាមសម្តីរបស់លោក Sison វិញ កិច្ចចរចាដែលដូចអំពិលអំពែក រវាងរដ្ឋាភិបាលហ្វុីលីពីន នឹងក្រុមរបស់ ខ្លួននេះ នឹងបន្តជាថ្មីនៅថ្ងៃទី២៨ ខែមិថុនា ពុំមែនខែកក្កដាឡើយ។

គួរជម្រាបថា ចាប់តាំងពីឆ្នាំ១៩៨៦មក រដ្ឋាភិបាលនៃប្រទេសហ្វុីលីពីន បាននិង កំពុងព្យាយាមឈានឲ្យដល់កិច្ចព្រមព្រៀងសន្តិភាព ជាមួយក្រុមឧទ្ទាមឆ្វេងនិយម ប៉ុន្តែតែងតែទទួលបានបរាជ័យជាច្រើនលើក នាពេលកន្លងមក៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print