យ៉ាងហោចណាស់ក៏មានមនុស្ស ៤ នាក់ស្លាប់និង៦១៨នាក់រងរបួស នៅក្នុងការប៉ះទង្គិចគ្នាជាថ្មីរវាង ពលរដ្ឋប៉ាឡេស្ទីន នឹង ទាហានអីុស្រាអែល នៅហ្គាហ្សា កាលពីរសៀលថ្ងៃទី៨ខែមិថុនា។
បាតុកម្មក្លាយជាអំពើហិង្សា នៅពេល ដែលបាតុករប៉ាឡេស្ទីន កាន់ទង់ជាតិ ភ្ជាប់ និងគ្រាប់បែក គប់ទៅលើ វាលស្រែ របស់អីុស្រាអែលបង្កឲ្យមានគ្រោះអគ្គិភ័យជាទ្រង់ទ្រាយធំ។ កម្លាំងទាហានអីុស្រាអែល បានបង្ខំប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក បំបែកហ្វូងបាតុករ។ បាតុកម្មខាងលើ របស់ជនជាតិប៉ាឡេស្ទីនគឺជាផ្នែកមួយនៃមហាបាតុកម្ម ដែលបានចាប់ផ្តើមឡើង តាំងពីថ្ងៃទី៣០ខែមីនា។អំពើហិង្សាបានសម្លាប់មនុស្សដល់ទៅ ១២០នាក់ជាជន ជាតិប៉ាឡេស្ទីន។
ភាពតានតឹងបានកើតឡើងនៅតាមព្រំដែនហ្គាហ្សា និងអីុស្រាអែលចាប់តាំងពីមានបាតុកម្មនៅតាមព្រំដែន ហើយអំពើហិង្សាកើនឡើងខ្លាំងបំផុតគឺនៅពេលដែលអាមេរិកបានប្តូរស្ថានទូតទៅកាន់តំបន់ ហ្ស៊េរុយសាឡឹម។
កន្លងមកថ្មីៗ អគ្គលេខាធិការសម្ព័ន្ធ អារ៉ាប់លោក Ahmed Aboul Gheit បានពិភាក្សាជាមួយ ឧបការីអង្គការ សហ ប្រជាជាតិ ស្តីពីស្ថានភាពនៅតំបន់មជ្ឈិម បូព៌ា លោក Nikolai Mladenov ដោយ បានបញ្ជាក់ថា បញ្ហាបច្ចុប្បន្ន បង្កក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិភាពតំបន់មជ្ឈិមបូព៌ា ពិសេសគឺបញ្ហាអីុស្រាអែលនិងប៉ាឡេ ស្ទីន។
នៅក្នុងជំនួបនៅទីក្រុងកៃរ៉ូ ប្រទេស អេហ្ស៊ីប លោក Ahmed Aboul Gheit បានបញ្ជាក់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវតែដាក់គំនាប ទៅលើប្រទេសអីុស្រា អែល ដើម្បីរារាំង បទល្មើសទៅលើពល រដ្ឋប៉ាឡេស្ទីន និង បញ្ជូនអ្នកប្រព្រឹត្តបទ ល្មើស យកទៅដាក់ទោស។
ដោយ ឡែកឧបការីអង្គកាសហប្រជា ជាតិ លោកMladenov បានបញ្ជាក់ថា ការស្លាប់និងរបួសជនជាតិប៉ាឡេស្ទីនរាប់រយនាក់ ដោយសារតែការបាញ់ប្រហារពី ទាហាន អីុស្រាអែល។ សកម្មភាពខាងលើ បានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ដល់ ដំណោះស្រាយស្វែងរកសន្តិភាព នៅតំបន់ មជ្ឈិមបូព៌ា៕ ម៉ែវ សាធី