ខេត្តរតនគិរី ៖ រថយន្តម៉ាកកាមរីគូទហើមបោះពួយយ៉ាងលឿនខណៈមេឃកំពុងភ្លៀងលាយឡំអាកាសធាតុខ្យល់ព្យុះខ្លាំងបានទៅបុកជាមួយនិងម៉ូតូពីរនាក់ប្តីប្រពន្ធបណ្តាលស្លាប់ម្នាក់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងរងរបួសធ្ងន់ម្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦-៣០នាទីយប់ ថ្ងៃអាទិត្យ ១២ រោចខែជេស្ឋឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១០ ខែមិថុនាឆ្នាំ២០១៨ នៅចំណុចផ្លូវក្រាលកៅស៊ូវាលថ្មរំប្លង់ស្ថិតក្នុងភូមិតងកាម៉ាលឃំុអូរជំុស្រុកអូរជំ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាអ្នកបើកបររថយន្តបង្ករមានឈ្មោះស្មៀន ថៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិគ្រឹងមានទីលំនៅភូមិសាទុកឃំុប៉ូយស្រុកអូរជុំបេីកបររថយន្តម៉ាកកាមារីហេីមសេរី៩៥ពណ៌សំបកឪឡឹកពាក់ផ្លាកលេខភ្នំពេញ ២B-០៣៦២។
ឯជនរងគ្រោះដែលស្លាប់ឈ្មោះម៉ាង ធន់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិគ្រឹងជានគរបាល មានឋានៈនាយរងការិយាល័យរស់ នៅភូមិគោក ឃំុល្អក់ស្រុកអូរជំុជិៈម៉ូតូម៉ាកសុីរុស ពណ៌ខ្មៅ។
ជនរងគ្រោះម្នាក់ទៀតត្រូវជាប្រពន្ធឈ្មោះឡញ រេល អាយុ៤០ឆ្នាំជនជាតិទំពួន រងរបួសបាក់ជេីងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តរតនគីរី។
អ្នកបើកបររថយន្តបង្ករត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានបន្ទាប់ពីកើតហេតុជាបណ្តោះអាសន៍្ននៅជំនាញអធិការដ្ឋានស្រុកអូរជំុក្រោមការសំរបសំរួលដោយ លោកជា ពេជ្រព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។
រថយន្តនិងម៉ូតូយកមករក្សាទុកនៅបរិវេណអធិការដ្ឋាននគរបាលស្រុកអូរជំុ ធ្វើកំណត់ហេតុរងចាំចាត់ការសំរបសំរួលតាមនិតិវិធីច្បាប់ ៕ ដោយ:ជីវ័ន្ត