លោក ថាក់ស៊ីន ជួបពិភាក្សាជាមួយអ្នកនយោបាយអាមេរិក

ចែករំលែក៖

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា បានផ្សព្វផ្សាយនៅលើ បណ្តាញ Instagram ផ្ទាល់ខ្លួនរបស់លោក ថា នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អាមេរិក កាលពីខែឧសភាកន្លងទៅ លោកបាន ជួបពិភាក្សាជាមួយអ្នកនយោបាយជាន់ ខ្ពស់អាមេរិកមួយចំនួន។

លោក ថាក់ស៊ីន និងប្អូនស្រី លោកស្រី យីងឡាក់ បានទៅកាន់ទីក្រុងជាច្រើននៅសហរដ្ឋអាមេរិក ប៉ុន្តែមិនបានបញ្ជាក់ពី ពេលវេលាច្បាស់លាស់ដែលកម្សាន្តនៅអាមេរិកនោះឡើយ។ កន្លងមកមានព័ត៌ មានផ្សាយថា លោកស្រី យីងឡាក់ ទទួល បានវីសា ស្នាក់នៅអាមេរិកយូរអង្វែង។

ក្នុងពេលនៅអាមេរិក លោក ថាក់ស៊ីន បានជួបជាមួយអ្នកនយោបាយអាមេរិក ជាច្រើនរូបនៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី និង អ្នកជំនួញធំៗនៅទីក្រុងញូវយ៉កទៀតផង។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា អ្នក នយោអាមេរិកដែលលោក ថាក់ស៊ីន ជួប គឺជាមិត្តភក្តិចាស់នៅពេលដែលលោក កាន់តំណែងដឹកនាំប្រទេសជាតិ។ ប៉ុន្តែ លោក ថាក់ស៊ីន មិនបានបញ្ជាក់ពីខ្លឹមសារនៃជំនួបនោះឡើយ ក៏ដូចជាគោលដៅនៃ ជំនួបផងដែរ។ ក្រោយបញ្ចប់ដំណើរកម្សាន្ត នៅអាមេរិក បងប្អូនត្រកូល ស៊ីណាវ៉ាត្រា បានបញ្ជាក់ថា នឹងវិលត្រឡប់ទៅកាន់អឺរ៉ុប វិញ។

កាលពីខែឧសភាកន្លងមក សារព័ត៌ មាន BBC បានផ្សាយថា អតីតនាយករដ្ឋ មន្ត្រីថៃ លោកស្រី យីងឡាក់ ទទួលបាន ការផ្តល់វីសា រស់នៅអង់គ្លេសរយៈពេល ១០ឆ្នាំ។ ប៉ុន្តែមកទល់ពេលនេះ ទាំងទី ក្រុងឡុង និងបាងកកក៏មិនបានបញ្ជាក់ពី ព័ត៌មានខាងលើនៅឡើយទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print