ខ្លឹមសារនៅក្នុងជំនួបសម្ងាត់៤៥នាទីកាលពីថ្ងៃទី១២ខែមិថុនា រវាងលោកត្រាំ នឹងលោកគីម ជុងអ៊ុន មកទល់ពេល នេះនៅមិនទាន់ប្រកាសជាសាធារណៈនៅ ឡើយ។ ប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោកកំពុងតែចាប់អារម្មណ៍ទៅលើបុគ្គលពីរនាក់គឺជាអ្នកបកប្រែដល់មេដឹកនាំទាំងពីរ។
កាលពីថ្ងៃទី១២ខែមិថុនា ជំនួបពិភាក្សា ធ្វើឡើងនៅសណ្ឋាគារ Capella ប្រទេស សិង្ហបុរី ហើយអ្នកដែលដើរតាមមេដឹកនាំទាំងពីររូបរយៈពេល៥ម៉ោងនៃជំនួប គឺអ្នក បកប្រែទាំងពីររូប របស់ប្រទេសទាំងពីរ។
ចំណែកកូរ៉េខាងជើង លោក Kim Ju song ជាបុគ្គលិកក្រសួងការបរទេសកូរ៉េ ខាងជើង និងជាអ្នកបកប្រែឲ្យអនុប្រធាន គណបក្សពលករកូរ៉េខាងជើងដែលទៅ បំពេញ ទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ជួបពិភាក្សាជាមួយលោកត្រាំ នៅថ្ងៃទី ១ខែមិថុនា។ ក៏បានដើរកៀកមេដឹកនាំគីម ជុងអ៊ុន ពេលជួបជាមួយលោកត្រាំនោះ ដែរ។
ប្រភពព័ត៌មានបានឲ្យដឹងថា « លោក គីម ជូ សុង ជាអ្នកបកប្រែឲ្យលោក Kim Yong Chol ពេលជួបជាមួយ មន្ត្រី CIA អាមេរិក ដែលជាការចាប់ផ្តើម នៃកិច្ច ពិភាក្សារវាងអាមេរិក នឹងកូរ៉េខាងត្បូង។ មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង បាន ឲ្យដឹងថា លោក Kim Ju song បើទោះ បីមិនបានបណ្តុះបណ្តាល ឯកទេសនៅក្នុង ការបកប្រែក្តី តែលោក មានជំនាញខាង ភាសាអង់គ្លេស។
ចំណែក លោកត្រាំវិញ អ្នកដែលបកប្រែ ឲ្យលោកគឺ សាស្ត្រាចារ្យ Yun Hyang Lee ប្រធានក្រុមបកប្រែរបស់ក្រសួងការបរទេសអាមេរិក។ លោក ស្រីYun Hyang Lee អាយុ៦១ឆ្នាំធ្វើការនៅក្នុងជួររដ្ឋាភិបាល អាមេរិកតាំងពីឆ្នាំ២០០៩ ធ្លាប់បកប្រែឲ្យអតីតប្រធានាធិបតីអាមេរិក George W.bush . Barack Obama និងអតីតរដ្ឋមន្ត្រីការ បរទេស ហីុលឡារី គ្លីនតុន។
អ្នកបកប្រែទាំងពីររូបខាងលើ បានក្តោបក្តាប់នូវព័ត៌មានសម្ងាត់ជាច្រើន ពិសេសគឺ ជំនួបពិភាក្សា រវាងលោកត្រាំនឹងគីម ជុង អ៊ុន រយពេល ៤៥នាទី។ ទាំងនោះហើយបានជាអ្នកសារព័ត៌មានជាច្រើនកំពុងតែតាមសួរអ្នកបកប្រែទាំងពីរនាក់ខាងលើ ។ ប៉ុន្តែអ្នកបកប្រែ មិនអាចទម្លាយព័ត៌មាន ដល់អ្នកសារព័ត៌មាន បានឡើយ៕ ម៉ែវ សាធី