ចិនប្រឆាំងនឹងសហរដ្ឋអាមេរិក សម្ភោធស្ថានទូតនៅតៃវ៉ាន់

ចែករំលែក៖

ក្រសួងការបរទេសចិន បានផ្ញើសារ លិខិត ប្រឆាំងទៅកាន់អាមេរិក ក្រោយ ពេលដែលអាមេរិក សម្ពោធស្ថានទូតនៅ លើកោះតៃវ៉ាន់ ស្ថិតនៅក្នុងប្រទេសចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនៅក្នុងសន្និសីទកាសែត ថា ទីក្រុងវ៉ាស៊ីនតោន បានកាត់ផ្តាច់ទំនាក់ ទំនងការទូត ជាមួយរដ្ឋាភិបាលទីក្រុងតៃបិ នៅឆ្នាំ១៩៧៩ ប៉ុន្តែអាមេរិកនៅតែរក្សា សម្ពន្ធមិត្តជិតស្និទ្ធជាមួយកោះតៃវ៉ាន់ ដដែល។

នៅពេលនេះទីក្រុងវ៉ាស៊ីនតោន បាន បើកសម្ពោធវិទ្យាស្ថាន ដែលសាងសង់ អស់ទឹកប្រាក់ជាង២៥០លានដុល្លារ ដោយនៅខាងមុខមានអគារស្ថានទូតអាមេរិក ផងដែរ ដើម្បីរក្សាទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ។
សកម្មភាពសម្ពោធស្ថានទូត នៅកោះតៃវ៉ាន់គឺជាការមិនគោរពដល់ច្បាប់ចិនតែមួយ ដែលអាមេរិកបានសន្យា។ ហេតុការណ៍ខាងលើបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង អាមេរិក-ចិន ។

ប៉ុន្តែការសម្ពោធស្ថានទូត ខាងលើរបស់អាមេរិកធ្វើឡើងដោយស្ងាត់ៗ ក្នុងថ្ងៃដែលលោកត្រាំនិងមន្ត្រីជាន់ខ្ពស់អាមេរិកទៅកាន់សិង្ហបុរីជួបពិភាក្សាជាមួយ មេដឹកនាំកូរ៉េ ខាងជើង ដើម្បីបញ្ជៀសនូវការចាប់អារម្មណ៍ពីក្រុមអ្នកសារព័ត៌មាន។

សារព័ត៌មាន Southern china morning post របស់ហុងកុងបានផ្សាយថា ជាការ ខិតខំដើម្បីធ្វើឲ្យទំនាក់ទំនងល្អប្រសើរជាមួយចិន ទីក្រុងវ៉ាស៊ីនតោន បានបញ្ជូន តំណាងថ្នាក់ទាបទៅសម្ពោធ វិទ្យាស្ថាន ដែលមានទីតាំងនិងអគារដូចស្ថានទូតនៅតៃវ៉ាន់ កើតឡើងចំពេលដែល លោកត្រាំ និង គីម ជុងអ៊ុន ជួបគ្នានៅសិង្ហបុរី គឺជា ចេតនារបស់អាមេរិក ដើម្បីកំុឲ្យមានការ ចាប់អារម្មណ៍ពីក្រុមសារព័ត៌មាន អាចបង្ករឲ្យមានភាពតានតឹងជាមួយចិន។ ដោយសារតែវ៉ានជាផ្នែកមួយនៃទឹកដីចិន ហើយ អាមេរិកបានសន្យាគោរពចិនតែមួយ។

ការបើកសម្ពោធវិទ្យាស្ថានអាមេរិក ប្រចាំកោះតៃវ៉ាន់ នៅថ្ងៃអង្គារទី ១២ ខែមិថុនា កន្លងមកនេះ មិនមានមន្ត្រី ថ្នាក់រដ្ឋមន្ត្រីទៅចូលរួមឡើយ ។ វិទ្យាស្ថាន នោះការពិតជាក់ស្តែង មានស្ថានទូតអាមេ រិកប្រចាំតៃវ៉ាន់ តាំងនៅខាងក្នុងមួយ ចំណែកផង។

មានព័ត៌មានលេចឮជាច្រើនថា លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អាច នឹងអញ្ជើញមកចូលរួមបើកសម្ពោធវិទ្យាស្ថានអាមេរិកប្រចាំតៃវ៉ាន់ American Institute of Taiwan នេះផងដែរ។ ប្រសិន បើជាការពិត លោក ប៉ុលតុន ជាឥស្សរជនជាន់ខ្ពស់បំផុតរបស់អាមេរិកដំបូងគេ ដែល មកជាន់ទឹកដីតៃវ៉ាន់ គិតចាប់តាំងពីឆ្នាំ ១៩៧៩មក។ ការនេះនឹងពិតជាធ្វើប៉េកាំងច្រឡោតខឹងខ្លាំងជាក់ជាពុំខាន។

រដ្ឋមន្ត្រីការបរទេស អាមេរិក នឹងធ្វើ ទស្សនកិច្ចទៅកាន់ប្រទេសចិន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងមក បំពេញទស្សនកិច្ចនៅប្រទេសចិន នៅ ថ្ងៃព្រហស្បតិ៍នេះ តបតាមការអញ្ជើញ ដោយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី។

បើតាមសេចក្តីប្រកាសខាងលើនេះ ការមកបំពេញទស្សនកិច្ចនៅប្រទេសចិន ពីសំណាក់មន្ត្រីជាន់ខ្ពស់អាមេរិក គឺស្ថិតនៅក្នុងគោលដៅផ្លាស់ប្តូរទស្សនៈគ្នាទៅ វិញទៅមក អំពីទំនាក់ទំនងទ្វេភាគីរវាង មហាយក្សសេដ្ឋកិច្ចទាំងពីរ ព្រមទាំងបញ្ហា ថ្នាក់តំបន់ និងអន្តរជាតិមួយចំនួនទៀត ដែលចិន និងអាមេរិកបាននិងកំពុងដើរតួនាទីសំខាន់ ដូចគ្នាក្នុងការដោះស្រាយ។

គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោក ម៉ៃក៍ ប៉ុមប៉េអូ នៅថ្ងៃព្រហស្បតិ៍ នេះ គឺ កើតមានឡើងពីរថ្ងៃបន្ទាប់ពីជំនួបកំពូលជាប្រវត្តិសាស្ត្ររវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅប្រទេសសិង្ហបុរីបានបញ្ចប់ទៅប្រកបដោយភាពវិជ្ជមាន ហើយក្នុងនោះចិនពិតជាតួអង្គមួយសំខាន់ ដែលមិនអាចខ្វះបាន។ លោក ប៉ុមប៉េអូ ក៏នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងផងដែរ៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print