សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ារ៉ាឌី ចៅ  ប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ នៅប្រទេសថៃ ពីថ្ងៃទី១៥-១៦ មិថុនា ខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសេចក្តីជូនព័ត៌មានក្រសួងការបរទេស និងសហការ ប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា នៅថ្ងៃទី១៥-១៧ មិថុនា ឆ្នាំ២០១៨ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំ​អាយ៉េ​យ៉ារ៉ាឌី ចៅ  ប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងធ្វើជាប្រធាននៃកិច្ច ប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ នៅទីក្រុង បាងកក ប្រទេសថៃ ។

ឥស្សរជនកម្ពុជា ដែលនឹងអញ្ជើញអមដំណើរសម្តេចនាយករដ្ឋមន្ត្រីរួមមាន ៖ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ប៉ាន ់សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក បណ្ឌិត សាយ សំអាល់ រដ្ឋ  មន្ត្រីក្រសួងបរិស្ថាន ព្រមទាំងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print