ផ្លូវបេតុងជាប់របងផ្សារកាណាឌីយ៉ាសង្កាត់ចោមចៅទី១ក្លាយជាទីលានចាក់សំរាមលោកចៅសង្កាត់មិនអើពើ

ចែករំលែក៖

ភ្នំពេញ៖ តាមបណ្តោយផ្លូវបេតុងមួយខ្សែជាប់របងផ្សារកាណាឌីយ៉ាខាងលិចស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កំពុងតែរំលោភយកចំណីផ្លូវអស់មួយចំហៀង និងក្លាយជាទីលានចាក់សំរាមស្អុយរលួយបង្កការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលនៅក្បែរក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ។

ទីតាំងខាងលើ ដែលពោពេញទៅដោយសំរាមលាយលំទៅដោយទឹកខ្មៅស្អុយរលួយ និងបានរំលោភយកចំណីផ្លូវអស់ពាក់កណ្តាលបាត់ឲ្យហើយ និងមានចម្ងាយប្រហែល៥០ម៉ែត្រដោយមិន ដែលឃើញអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលសោះដោយបណ្តោយឲ្យអាជីវក និងប្រជាពលរដ្ឋចាក់សំរាមគ្មានអនាម័យបែបនេះ ។

បើតាមការបញ្ជាក់របស់លោកកង វ៉ង ចៅសង្កាត់ចោមចៅទី១ ដែលទើប និងឡើងកាន់ដំណែកថ្មីៗនេះបានប្រាប់តាមរយះwhatssapp ថាទីតាំងខាងលើគាត់តែងតែហាមឃាត់ទៅលើប្រជាពលរដ្ឋជាញឹកញ៉ាប់ដែរហើយមួយរយះនេះដោយសារតែលោករវល់ និងការងារច្រើនទើបមិនបានយកចិត្តទុកដាក់ចំពោះទីទាំងខាងលើហើយក៏មិននឹកស្មានដល់ថ្នាក់នេះដែរ ។ លោកបានបញ្ជាក់ថា ប្រសិនបើធ្វើការហាមឃាត់ហើយប្រជាពលរដ្ឋណា ដែលមិនស្តាប់លោក នឹងហៅមកកាន់សាលាសង្កាត់ដើម្បីព្រមាន ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print