បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ព្រោះចង់បានឈើយកមកធ្វើផ្ទះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ព្រោះចង់បានឈើយកមកធ្វើផ្ទះ តែអកុសល់ត្រូវដើមឈើនោះ មិនដួលទៅមុខបែរជាដួលបកក្រោយ សង្កត់ស្លាប់គ្មានអ្នកជួយទាន់។

ហេតុការណ៍​នេះ​កើតឡើង​នៅថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងព្រៃសហគមន៍ ក្នុងភូមិវាលដេញ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់។

កម្លាំង​នគបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ រួមសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅដល់​កន្លែងកើតហេតុធ្វើការ​ពិនិត្យទៅលើជនរងគ្រោះ​មានឈ្មោះ សាម សារឿន ភេទ​ប្រុស អាយុ ៤២ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ ៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី។ បច្ចុប្បន្ន​មក​ស្នាក់​នៅផ្ទះ​ឈ្មោះ សល់ ភេទ​ប្រុស នៅ​ភូមិ​វាល​ដេញ ឃុំ អន្លង់​ជ្រី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

ជនរងគ្រោះ​ខាងលើបាន​ទៅ​ព្រៃ​ជាមួយ​ឈ្មោះ សុង លី ភេទ អាយុ ៣៥ ឆ្នាំ ទៅ​កាប់​ឈើ​ប្រភេទ​ដើមឈើ​ទាល មុខកាត់ ៤តឹក ប្រវែង ២០ ម្រ៉ែ​ត បំ​រ៉ុង​អា​ធ្វើ​គ្រឿងផ្ទះតែអកុសល់ នៅពេលដែល​កាប់​ដាច់​ឈើ​នោះបាន​ដួល​បក​ក្រោយ​ រត់មិនទាន់បណ្ដាលឲ្យឈើនោះ​សង្កត់​ស្លាប់​នៅនឹងកន្លែង​តែម្តង ។

តាមការពិនិត្យ​របស់នគបាលជំនាញ ទៅលើ​សាកសព​មាន​ស្នាម​បែក​លលា​ដ៍ក្បាល​ខាងក្រោយ និង​ចិញ្ចើម​ភ្នែក​ផ្នែក​ខាងឆ្វេង ​ទើប​សមត្ថកិច្ច​​សន្និដ្ឋានបានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ការកាប់​ដើមឈើ(ឈើទាល)សង្កត់​ស្លាប់​ប្រាកដ​មែន ។

ក្រោយពី​ពិនិត្យ​រួចរាល់សមត្ថកិច្ចកបានប្រគល់ សព​ជនរងគ្រោះ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print