កូនម្ចាស់ក្លិបខារ៉ាអូខេហ្វីលីងស្រវឹងស្រាជោកបើករថយន្តបុករះបង្កោលស្លាកយីហោលក់ដូរអស់៤តូប

ចែករំលែក៖

ខេត្តសៀមរាប៖ កូនម្ចាស់ក្លិប ខារ៉ាអូខេ យីហោ ហ្វី លីង ស្រវឹងស្រាជោក បើករថយន្តទំនើបបុករះ បង្គោល ស្លាកយីហោ លក់ដូរ អស់៤ តូប សំណាងល្អ ដល់ម៉ោងរើ ចូលដេកអស់ មិនប៉ះពាល់ដល់អាយុជីវិត មនុស្ស ណាម្នាក់ ហើយបើករត់ ត្រូវបានកូនម្ចាស់តូប ដេញតាម ចាប់បាននៅស្តុបផ្លូវ៦០ម៉ែត្រ ប្រគល់ឲ្យសមត្ថកិច្ច យកទៅទុកដោះស្រាយនៅគោលដៅ ពីខាងលិចស្ទឹងសៀមរាប ហេតុការគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅវេលាម៉ោងប្រមាណ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្សតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ៧មករា ហៅ ផ្លូវជន្លង់ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។

តាមការឲ្យដឹងពីកូនម្ចាស់តូប ឈ្មោះ សួន ហានម៉ាណែត ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀម​រាប បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ខ្ញុំនៅជួយលក់ដូរឪពុក ធម្មតា រហូតដល់ម៉ោង ប្រមាណ ជា១២ យប់ ពួកខ្ញុំ ក៏ឈប់លក់ ហើយប្រមូលតុកៅអីចូលក្នុងផ្ទះវិញ រួចក៏នាំគ្នាចូលដេក មិនទាន់បានដេកលក់ផង ស្រាប់តែលឺ សម្លេង ប្រាវ ក៏នាំគ្នាស្ទុះ ចេញមកក្រៅ ហើយឃើញរថយន្តមួយគ្រឿងម៉ាក អ៊ី ស៊ុយ ស៊ុយ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២.U.៨៩៥៩ បើកបុករះបង្គោលដាក់ស្លាកយីហោ ពីខាងផ្ទះជួល ពីលិចមកកើត រហូតដល់មុខផ្ទះខ្ញុំ មានចំនួន៤តូប បាក់អស់ទាំងស្រុង ។

ប្រភពបានបន្តថា ក្រោយពេលបុករះរួច រថយន្តទំនើបនោះ ក៏បើករត់បន្តទៅទិសខាងកើត ប៉ុន្តែខ្ញុំក៏បានយកឡានឪពុក បើកដេញតាម ពីក្រោយរហូតដល់ស្តុបកែងផ្លូវ៦០ម៉ែត្រ រួចក៏សហការជាមួយសមត្ថកិច្ចដែលឈរជើងនៅទីនោះចាប់បានប្រគល់ឲ្យមន្ត្រីជំនាញផ្នែកចរាចរណ៍ប្រចាំការពេលយប់យកទៅដោះស្រាយនៅគោលដៅ មុខព្រះអង្គចេក ព្រះអង្គចម ពីខាងលិចស្ទឹងសៀមរាប ខណៈពេលនោះម្ចាស់រថយន្ត ក៏បានឲ្យខ្ញុំបើកឡានជូនទៅផ្ទះចូលទៅក្នុងក្លិបកំសាន្តខារ៉ាអូខេ យីហោ ហ្វីលីង ហើយសន្តិសុខ ខ្សឹប ប្រាប់ថា នេះជាកូនម្ចាស់ហាងខារ៉ាអូខេនេះ ទើបខ្ញុំដឹងថា គឺជាកូនម្ចាស់ហាងខារ៉ាអូខេពិតប្រាកដមែន ព្រមទាំងនិយាយជាមួយខ្ញុំថា ចាំស្អែក គេនិងជួយធ្វើសងម៉ាស្អាតទាំងអស់ ។

តាមប្រភពីមន្ត្រីចរាចរណ៍ម្នាក់ប្រចាំការនៅគោលដៅពីខាងលិចស្ទឹងសៀមរាប មុខព្រះ​អង្គចេក ព្រះអង្គចម នោះបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជន្លង់​នោះ គឺជាកូន​ម្ចាស់ក្លិបខារ៉ាអូខេ ហ្វីលីង ដែលគាត់បានបើកឡានបុករះបង្គោលស្លាកយីហោលក់ដូរ របស់​គេនៅម្តុំផ្លូវជន្លង់ ហើយអ្នកបង្ក ក៏ព្រមព្រៀងឯកភាព ជួយដោះស្រាយ ជួសជុលនិងធ្វើ​សងថ្មី​ឲ្យទាំងអស់ ទើបពួកខ្ញុំមិនទាន់ហ៊ាននិយាយអ្វីឲ្យហួសពីនេះបានទេ ។

ប្រភពបានបន្តថា កូនម្ចាស់ក្លិបកំសាន្ត ហ្វី លីង មានឈ្មោះ ឡោ ប៊ុន លី អាយុប្រហែលជាង២០ឆ្នាំ រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប បើករថយន្តមួយគ្រឿងម៉ាក អ៊ី ស៊ុយ ស៊ុយ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២.U.៨៩៥៩ បើកបុករះបង្គោលដាក់ស្លាកយីហោ ពីខាងផ្ទះជួល ពីលិចមកកើត រហូតដល់មុខផ្ទះខ្ញុំ មានចំនួន៤តូប បាក់អស់ទាំងស្រុង ។

ប្រភពបានបញ្ជាក់ថា ប្រសិន​​បើម្ចាស់តូប និង ក្រុមហ៊ុន ទ្រូ ម៉ាន់នី មិនព្រមនូវសំណង នៃការសង ណាមួយនោះ ពួកខ្ញុំ ជាអ្នក​កាន់​ច្បាប់ ពិតជាមិននៅស្ងៀមបានទេ ត្រូវតែរាយការណ៍បន្ត ទៅថ្នាក់លើ ដើម្បីសុំ​គោល​ការណ៍ការ ចាត់ការបន្តទៅតាមផ្លូវច្បាប់ ។

បើនិយាយសម្រួលគ្នាត្រូវបញ្ចប់ ដូច្នេះសមត្ថកិច្ច ត្រូវ​ហៅភាគគី ទាំង៤តូប ព្រមទាំង តំណាងក្រុមហ៊ុន ទ្រូ ម៉ាន់នី និង អ្នកបង្ក មកដោះស្រាយ គ្នា​នៅគោលដៅប្រចាំការណ៍ មុខព្រះអង្គចេក ព្រះអង្គចម ខាងលិចស្ទឹងសៀមរាប ដើម្បីបញ្ជប់រឿង ​រៀងៗ​ខ្លួន នេះបើតាមខ្ញុំឃើញនិយាយគ្នា ប្រហែលជាត្រូវច្រើនជាង ៕ ប៊ុន​រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print