នគរបាលខេត្តកោះកុងឃាត់ខ្លួនជន​សង្ស័យ២នាក់ ​ចាប់យកថ្នាំញៀនប្រភេទម៉ាទឹកកទម្ងន់០.៦គីឡូក្រាម​

ចែករំលែក៖

ខេត្តកោះកុង​ ៖​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងទទួលផែន​ ប្រឆាំងបទល្មើស បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ថ្នាំ​ញៀន​ ធ្វើឡើងនៅចំណុចភូមិ៤ សង្កាត់​ ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។​ ជាលទ្ធផលកម្លាំងចាប់​យកវត្ថុតាង​រួមមាន ៖ ម្សៅក្រាមពណ៌សថ្លា​ ជាសារធាតុញៀន (ICE) ចំនួន ១២កញ្ចប់ធំ និង១ កញ្ចប់តូច (ទម្ងន់សរុប០.៦​គីឡូក្រាម) និងឧបករណ៍សម្រាប់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួនទៀត ។

លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងទទួលផែន​ប្រឆាំងបទល្មើសបានឲ្យដឹងថា​ ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១០និង៣០នាទី ។

លោកអោយដឹងទៀតថា​ ក្នុងនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២ នាក់​ ទី១-ឈ្មោះ ឃុន សិលា ហៅឌុលឡា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ, ទី២-ឈ្មោះ សើ រ៉ហ៊ីម ហៅម៉ាប់ អាយុ១៩ ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

លោកបន្តថា​ វត្ថុតាងដកហូតរួមមានៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ICE) ចំនួន ១២កញ្ចប់ធំ និង១ កញ្ចប់តូច (ទម្ងន់សរុប០.៦គីឡូក្រាម) និងឧបករណ៍សម្រាប់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួនទៀត។​ ចំណែក​ជនសង្ស័យទាំង២នាក់​ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកោះកុង ដើម្បីផ្តន្ទាទោសតាមច្បាប់​  ៕ នគរដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print