ខេត្តកំពង់ចាម ៖ មនុស្សពីរនាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៥និង១០នាទី នៅចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញ ស្រុកជេីងព្រៃ និងបាធាយ បានធ្វេីការស្រាវជ្រាវ និងបេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់។
តាមប្រភពព័ត៌មានពីនគរបាលបានអោយដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន៖ ១-ឈ្មោះ ឆាយ ចំណាន ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ នៅភូមិព្រៃព្រឹងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២-ឈ្មោះ សល់ ផារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្នុងនោះ កម្លាំងបានចាប់យកថ្នាំញៀន និងសម្ភារមួយចំនួន ។
ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕ វណ្ណៈ