សិស្សប៊ែលធី ៧០០នាក់ ចូលរួមកម្មវិធីប្រកួតប្រជែងសំណេរភាសាអង់គ្លេស លើកទី២

ចែករំលែក៖

ភ្នំពេញ​ ៖​ ​នៅរសៀល​ថ្ងៃ​ទី១៥​ ខែ​ មិថុនា ឆ្នាំ​២០១៨ សា​លា ប៊ែល​ធី​ អន្តរ​ជាតិ​ បានររៀបចំ​កម្មវិធីប្រកួតប្រជែងសំណេរភាសាអង់គ្លេសលើកទី២ (English Writing Contest Program) នៅ​សាលា​ ប៊ែល​ធី ​អន្តរ​ជាតិទី៩​ (សាខាស្ទឹងមានជ័យ) ក្រោម​អ​ធិប​តី​ភាព​ដ៏ខ្ពង់ខ្ពស់ ​ឯក​ឧត្តម បណ្ឌិត លី ឆេង​ អគ្គ​នា​យក​ ប៊ែល​ធី ​គ្រុប​ និង​ជា​សា​កល ​វិ​ទ្យា​ធិ​ការ​ សា​កល​វិ​ទ្យា​ល័យ ​ ប៊ែល​ធី​ អន្តរ​ជាតិ​ និង​លោក​ជំ​ទាវ​ ។

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានអោយដឹងថា៖​ បច្ចុប្បន្ននេះ សាលា ប៊ែលធី​ អន្តរជាតិ មាន២១ សាខា​​ ក្នុងនោះ ១៩សាខា កំពុងដំណើរការ និង០២សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៣៦.៦០៨នាក់ ។ គោលបំណងនៃការប្រកួតសំណេរភាសាអង់គ្លេសគឺធ្វើឲ្យសិស្សានុសិស្សមានភាពក្លាហានហ៊ានបញ្ចេញសមត្ថភាព ថ្នឹកដៃក្នុងការសរសេរភាសាអង់គ្លេស និងអាចចូលរួមប្រកួតប្រជែងសំណេរជាលក្ខណៈអន្តរជាតិ។ កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ ត្រូវបានរៀបចំសម្រិតសម្រាំងតាមស្តង់ដារអន្តរជាតិ ហើយសៀវភៅសិក្សាត្រូវបានសហការគាំទ្រដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក។ ក្នុងនោះដែរ សាលាក៏បានបន្ថែមកម្មវិធីសិក្សាដូចជាៈ ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ ដល់សិស្សគ្រប់កម្រិតចាប់ពី Preschool 1 ដល់ Level 12 ។ នៅពេលបញ្ចប់ Level 12 សិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេស ទទួលបានពិន្ទុ TOEFL ឬIELTSយ៉ាងតិច 6.5 ឡើង ដែលអាចដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម បណ្ឌិត លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានជយលាភីនាពេលនេះ។ ឯកឧត្តម បណ្ឌិត ក៏បានថ្លែងអំណរគុណដល់មាតា បិតា អាណាព្យាបាលសិស្សនិស្សិត ដែលតែងតែគាំទ្រដល់ការបណ្តុះបណ្តាលអប់រំ និងផ្តល់លទ្ធភាពដល់កូនៗរបស់ខ្លួនឲ្យមកសិក្សានៅសាលា ប៊ែលធី អន្តរជាតិ ក៏ដូចជា សាកលវិទ្យាល័យ ប៊ែល​ធី​ អន្តរ​ជាតិផងដែរ។ សាកលវិទ្យាល័យ ប៊ែល​ធី​ អន្តរ​ជាតិ នឹងគ្រោងបើកសម្ពោធសាកលវិទ្យាល័យ ប៊ែល​ធី​ អន្តរ​ជាតិ សាខាទី២ ដែលស្ថិតនៅផ្លូវជាតិលេខ ៣ (ចោមចៅ) នៅពេលឆាប់ៗខាងមុខ។

ជាទីបញ្ចប់ ឯកឧត្តម ​បណ្ឌិត ​ និងលោកជំទាវ ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយ សំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី កម្រិតទី៥ ទី៨ ទី១១និងទី១២ ចំនួន​ ១២នាក់ ផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print