កាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ នាំអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ១៤៧គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ចាស់ជរា ពិការ និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ១៤៧គ្រួសារ រស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ទទួលអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជូនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ ។

អំណោយទាំងនោះត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋនៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែបឋមសាឍ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៨ ដោយមានការចូលរួមពីលោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា អ្នកស្ម័គ្រចិត្តកាកបាទក្រហម បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ចាស់ជរា ពិការ និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ១៤៧គ្រួសារ មកពីសង្កាត់ចំនួន ០៥ រួមមាន សង្កាត់ផ្សារថ្មីទី១, ផ្សារថ្មីទី២, ផ្សារថ្មីទី៣, បឹងរាំង, ចតុមុខ និងសាលាខណ្ឌដូនពេញ ។

អំណោយដែលបងប្អូនប្រជាពលរដ្ឋ ទទួលបាននាពេលនេះរួមានអង្ករ ចំនួន ០១បាវ ស្មើនឹង ៣០គីឡូក្រាមទឹកត្រី ចំនួន ០១យួរថវិកា ចំនួន ២០,០០០រៀលសរុបថវិកាចំនួន ២,៩៤០,០០០រៀល អង្ករចំនួន ៤,៤១០គីឡូក្រាម និងទឹកត្រីចំនួន ១៤៧យួរ ។ក្រៅពីនេះអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ ក៏បានទទួលថវិកាជួយឧបត្ថម្ភមួយចំនួនពីសប្បុរសជនរួមមាន លោកស្រី ប៉ុន ដានី ថវិកាចំនួន ១០០,០០០រៀល លោក សុខ គឹមហេង ថវិកាចំនួន ៥០,០០០រៀល ។

ជាមួយគ្នានោះដែរលោក សុខ ពេញអភិបាលនៃគណៈអភិបាលខណ្ឌពេញបានផ្តាំផ្ញើ នូវការសាក សួរ សុខទុក្ខពីសំណាក់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ច កាល សម្តេចតែងយកចិត្ត ទុកដាក់ និងគិតគូរពីសុខ ទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែល ជាជនងាយរងគ្រោះ ជនក្រីក្រ ចាស់ជរា កុមារ កំព្រា អ្នកផ្ទុកមេរោគអេដស៍ ជាដើម ហើយសម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត តែងតែបានណែនាំ ដល់ កាកបាទក្រហម នៅគ្រប់ថ្នាក់ ឲ្យយកចិត្តទុក ដាក់ដល់ បងប្អូនដែលជួប ការលំបាកទាំងអស់ ឲ្យអស់ពីលទ្ធភាព។

លោក អភិបាលខណ្ឌដូនពេញបានផ្តាំផ្ញើដល់ បងប្អូន ទាំងអស់ ឲ្យខិតខំយកចិត្ត ទុកដាក់ថែររក្សាសុខភាព អនាម័យការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ទោះបីជាយើងមានជីវភាពក្រីក្រ ប៉ុន្តែយើងនៅតែអាច កាត់បន្ថយភាពក្រីក្របានតាមរយៈសុខភាពល្អ គ្មានជំងឺ និងមានការងារធ្វើត្រឹមត្រូវ ហើយការនាំយក អំណោយ របស់អនុសាខាកាកបាទ ក្រហមខណ្ឌដូនពេញនេះ គឺចែក ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនរើសអើង និន្នាការ នយោបាយ ជំនឿសាសនា អ្វីឡើយ។

លោកអភិបាលខណ្ឌ បានមានប្រសាសន៏ទៀតថា អំណោយនេះ ថ្វីត្បិតមាន បរិមាណមិនច្រើនក្តី តែនេះជាសណ្តានចិត្ត ជាវប្បធម៌ចែករំលែក របស់អាជ្ញាធរដែនដី គ្រប់លំដាប់ ថ្នាក់ តែងតែចុះជួយដល់ បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកជានិច្ច ដោយមិនប្រកាន់ថា ពលរដ្ឋជាបក្សនយោបាយណាឡើយ និងបានស្នើឲ្យ ប្រជាជនតាំងចិត្តរស់នៅ ប្រកបដោយសេចក្តីអំណត់តស៊ូជម្នះនូវការលំបាក និងត្រូវថែទាំសុខភាពយើង ដើម្បីអនាគតយើង សង្គមជាតិយើង និងជីវភាពគ្រួសារយើង បានសុខសាន្តតទៅមុខទៀត ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print