បុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស ខណៈបើកម៉ូតូបុកគ្នាលើផ្លូវជាតិលេខ៥

ចែករំលែក៖

ភ្នំពេញ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឲ្យភាគីម្ខាងទៀតស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ​ និងមនុស្ស​ចំនួន​ ៣នាក់ផ្សេងទៀតបានរងរបួសនឹង ត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅកាលពីវេលាម៉ោង​ ៨និង២០នាទីព្រឹក​ ថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨​ ដែលស្ថិតតាមបណ្តាលផ្លូវជាតិលេខ៥​ ក្នុងក្រុម១​ ភូមិឡកំបោរ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ​ សូរ​ សាវី​ អាយុ​ ៥២ឆ្នាំ​ មុខរបរ​ រត់ម៉ូតូ​ឌុប​ ស្នាក់នៅភូមិកណ្តាល​ សង្កាត់ព្រែកព្នៅ​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ ។ ចំណែកឯភាគីម្ខាងទៀតទី១-ឈ្មោះ​ ហេង​ វិបុត្រ​ អាយុ​ ៣៤ឆ្នាំ​ មុខរបរ​ រត់កង់បី​ (ប្តីរងរបួសជើងខាងឆ្វេង)​ និងទី២-ឈ្មោះ​ វ៉ាន់​ ថារី​ អាយុ​ ៣៤ឆ្នាំ​ មុខរបរ​ មេផ្ទះ​ (ប្រពន្ធ​ និងកូនអាយុ​ ២ខួបទៀតពុំមានរងរបួសនោះទេ)​ បច្ចុប្បន្នអ្នកទាំង​ ២នាក់ស្នាក់នៅភូមិលូ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុ​ គេបានឃើញម៉ូតូ​ មួយគ្រឿ​ង ម៉ាក​សង់សេ១២៥​ ស៊េរី២០១៤​ ពណ៌ខ្មៅ​ ពាក់ស្លាក់លេខ​ ភ្នំពេញ​ 1CI-4311 បានធ្វើដំណើរចំនួន​ ៣នាក់ក្នុងនោះមានក្មេងប្រុសម្នាក់អាយុ​ ២ខួប​ ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង​ ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ​ ម៉ូតូសង់សេ១២៥​ ស៊េរី២០១៤​ បានបត់ស្តាំដៃឆ្លងផ្លូវ​ ភ្លាមៗនោះ​ ស្រាប់តែមានម៉ូតូ​ មួយគ្រឿង​ទៀត​ ម៉ាក​ សង់សេ១២៥​ ស៊េរី២០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កណ្តាល​ 1B-1453​ បានជិះក្នុងទិសដៅពីត្បូងទៅជើង​ ក៏បានបុកគ្នាពេញមួយទំហឹងបណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកបើកបរម៉ូតូសង់ស៊េរី២០១៥​នោះ​បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ​ រឺឯភាគីម្ខាងទៀតបានរងរបួសស្រាល​ ត្រូវបានដឹកតាមម៉ូតូកង់បីយកទៅជួយសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ​ និងបានទាក់ទងសមត្ថកិច្ចចរាចរណ៍ក្រុង​ ចុះមកធ្វើការវាស់វែងយកម៉ូតូទាំង​ ២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ​ ដើម្បីរង់ចាំដោះស្រាយគ្នាតាមក្រោយ ។ ចំណែកឯសាកសពជនរងគ្រោះខាងលើ​ ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅវត្តព្រែកព្នៅ​ ៕ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print