ខេត្តកោះកុង ៖ នគរបាលក្រុងខេមរភូមិន្ទបានផ្តល់ព័ត៌មានអោយដឹងថា កាលពីព្រលប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នេះ នៅលើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ(១៣៨-១៣៩) ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរ ភូមិន្ទ មានរថយន្តកាមរីឆ្លាមមួយគ្រឿង ផ្ទុកមនុស្សមួយគ្រួសារ មានគ្នា៧នាក់ បើកបុកបង្កាន់ដៃស្ពានបង្កឡើង ដោយខ្លួនឯងបានរងរបួសធ្ងន់ស្រាល ។
នគរបាលក្រុងខេមរភូមិន្ទបានឱ្យដឹងទៀតថា រថយន្តរងគ្រោះខាងលើម៉ាកកាមេរីឆ្លាម ពណ៍ទឹកមាស ពាក់ស្លាក លេខ ភ្នំពេញ 2H-4797 បើកបរក្នុងល្បឿនលឿនបានរេ ចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យរថយន្តមួយកំណាត់ខាងមុខខូចខាតយ៉ាងធ្ងន់ធ្ងរ និងមនុស្សប្រុស ស្រីចាស់ក្មេង៧នាក់ ។ នគរបាលបន្តថា ហេតុការណ៍នេះកើតឡើង នៅ លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ(១៣៨-១៣៩) ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ នាព្រលប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ។
នគរបាលក្រុងខេមរភូមិន្ទបានបញ្ជាក់ពីអត្តសញ្ញាណជនរង គ្រោះទាំង៧នាក់អោយដឹងថា៖ ទី១-ឈ្មោះ កែវ វិទូ ភេទប្រុស អាយុ ៣៨ឆ្នាំ ជាអ្នកបើកបរ, ទី២-ឈ្មោះ សេក រតនា ភេទស្រី, ទី៣-ឈ្មោះ ឡុង សាន្តសាវរី ភេទស្រី អាយុ ២៨ឆ្នាំ, ទី៤-ឈ្មោះ ឡុង សេងម៉ីម៉ី ភេទស្រី អាយុ ១៩ឆ្នាំ, ទី៥-ឈ្មោះ កែវ សិដាការកេត ភេទប្រុស អាយុ ៥ឆ្នាំ, ទី៦-ឈ្មោះ ធី ដែន ភេទប្រុស អាយុ ៤ឆ្នាំ និងទី៧-ឈ្មោះ ធី ឡាទឺ ភេទប្រុស អាយុ ៣ឆ្នាំ អ្នកទាំងអស់គ្នារស់នៅក្នុងភូមិអណ្តើក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
ក្រោយកើតហេតុ សមត្ថកិច្ចបានដឹកអ្នកទាំង៧នាក់ ទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕ នគរដ្រេហ្គន