គ្រោះថ្នាក់ចរាចរណ៍២ករណីផេ្សងគ្នា ស្លាប់១ របួស៧នាក់

ចែករំលែក៖

សៀមរាប ៖ (ករណីទី១)នៅវេលាម៉ោង១៣និង៥០ នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅចំណុចខាងលិចស្ពានកក់ឆ្មា លើ កំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ ត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប  រថយន្តម៉ាក Rayno ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ   ៣C-៥២៩៩ ប្រភេទភ្លៅ២  បើកបរដោយឈ្មោះ កែវ សារ៉ាវី ភេទប្រុស អាយុ ២០ឆ្នាំ ជារថយន្តឯកជនដឹកជ្រូករបស់ក្រុមហ៊ុន CP បានដឹកចេញពីជើងភ្នំគូលែន) ឆ្ពោះទៅខេត្តបន្ទាយមានជ័យ តាមផ្លូវជាតិលេខ៦ ពេលដល់កន្លែងកើតហេតុរថយន្តរបស់ខ្លួនបានដាច់រ៉ូទីល  រ៉េចង្កូចទៅខាងស្តាំដៃ បានទៅបុកប៉ះបង្កាន់ដៃស្ពាន  ធ្វើឲ្យរថយន្តត្រលប់ ទៅស្នាមភ្លោះខាងត្បូងផ្លូវជាតិ ដោយផ្ទុកជ្រូកនៅលើរថយន្តចំនួន៥៣ក្បាល បានងាប់អស់ចំនួន៤ក្បាល  ។ ចំពោះបញ្ហាធ្វើឲ្យប៉ះពាល់ខូចខាតសម្បត្តិសាធារណៈ ក្រុមហ៊ុនក៏ត្រូវចេញមុខធ្វើការដោះស្រាយជាមួយសមត្ថកិច្ច ផងដែរ ។
(ករណីទី២) ដោយឡែកនៅថ្ងៃដដែលនោះដែរវេលាម៉ោង ១៤:០០នាទី ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្តចំនួន ០៣គ្រឿង តាមដងផ្លូវជាតិលេខ៦ នៅចំណុចខាងកើតស្ពានកក់ឆ្មា ប្រហែល១០០​ម៉ែត្រ ស្ថិតក្នុងភូមិ តាច្រែង ឃុំ ក្រឡាញ់ ស្រុកក្រឡាញ់ខេត្តសៀមរាប បណ្តាលឲ្យស្លាប់មនុស្សម្នាក់ របួសធ្ងន់ស្រាល ៧នាក់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កមកពីរថយន្តម៉ាក HIGHT LANDER ពាក់ស្លាកលេខ ភ្នំពេញ 2AG-6692 ពណ៍ទឹកប្រាក់បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(ក្រោយពីកើតហេតុបានគេចខ្លួនបាត់) ក្នុងទិសដៅ​ពីលិចទៅកើតបានរ៉េចង្កូចទៅខាងឆ្វេងដៃបណ្តាបុកប៉ះជាមួយរថយន្តម៉ាក TOYOTA CAMERY (ឆ្លាម) ពាក់ស្លាកលេខ ភ្នំពេញ2G-4484ពណ៍ទឹកមាស(បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដោយអ្នកបើកបរ​រងរបួសធ្ងន់ ) ។
ក្នុងទិសដៅពីកើតទៅលិច ហើយរថយន្តHIGHTLANDERខាងលើបានវិលទៅបុកប៉ះជាមួយរថយន្តម៉ាក LEXUS RX330 ពាក់ស្លាកលេខ ភ្នំពេញ2AQ-0202ពណ៍ទឹកមាសបើកបរដោយឈ្មោះ គី ចំរើន អាយុ៣២ឆ្នាំមានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ដែលកំពុងបើកបរពីក្រោយរថយន្តTOYOTACAMERYឆ្លាមក្នុងទិសដៅស្របគ្នា ។
១.ឈ្មោះ ស្រី មុំ ភេទ ស្រី ទីលំនៅភូមិ ថ្នល់កែង ឃុំស្ពានត្នោត ស្រុក ជីក្រែង ខេត្តសៀមរាប (របួសស្រាល)
២.ឈ្មោះ សូ ណាង ភេទ ប្រុស អាយុ ២៧ឆ្នាំទីលំនៅភូមិថ្នល់ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប (របួសស្រាល)
៣.ឈ្មោះ លុយ សេវ ភេទ ប្រុស អាយុ ២៩ឆ្នាំទីលំនៅភូមិស្វាយពកឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប (របួសស្រាល)
៤.ឈ្មោះ គាំ ហា ភេទ ស្រីអាយុ៤៨ឆ្នាំ ទីលំនៅភូមិធ្លក ឃុំត្រាំសសរ ស្រុក ស្រីស្នំ ខេត្តសៀមរាប (របួសធ្ងន់)
៥.ឈ្មោះ គាំ ស៊ីឡាង ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅភូមិធ្លក ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប(របួសធ្ងន់)
៦.ឈ្មោះ សិម តឿន ភេទ ប្រុស អាយុ ៤៣ទីលំនៅភូមិស្វាយពកឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប (របួសធ្ងន់)
៧.ឈ្មោះ ជិន សៅ ភេទ ប្រុសអាយុ ២១ឆ្នាំទីលំនៅភូមិគោកក្រោលឃុំស្រះជីក ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ (របួសធ្ងន់)
៨.ឈ្មោះ សៀវ ភេទ ប្រុស ទីលំនៅភូមិតាភ្ងា ឃុំគោកធ្លកលើ ស្រុក ជីក្រែង ខេត្តសៀមរាប(ស្លាប់) ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាការខូចខាត៖ រថយន្តចំនួន០៣គ្រឿង (រថយន្ត LEXUS RX330 ខូចខាតស្រាល, រថយន្ត TOYOTA CAMERY (ឆ្លាម) និង រថយន្ត HIGHT LANDER ខូចខាតធ្ងន់)។ ចំពោះអ្នករងគ្រោះកម្លាំងជំនាញបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ រីឯវត្ថុតាងមានរថយន្ត០៣គ្រឿងខាងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី  ៕ ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print