តារាសម្តែងប្រុស ញ៉ែម សុគន្ធ សម្រេចចិត្តភ្ជាប់ពាក្យជាផ្លូវការជាមួយនារីស្រស់សោភាម្នាក់ភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុស ល្បីឈ្មោះលោក ញ៉ែម សុគន្ធ បានធ្វើឲ្យអ្នកសិល្បៈ និងអ្នកគាំទ្រភ្ញាក់ផ្អើលក្រោយពីលោកបានសម្រេចចិត្តភ្ជាប់ពាក្យជាផ្លូវការជាមួយនារីស្រស់សោភាម្នាក់ ។ ពិធីនេះធ្វើឡើងក្រោយពីផ្ទុះព័ត៌មានអាស្រូវស្រឡាញ់ភេទដូចគ្នាកាលពីខែមុននេះ ។

ស្ងាត់ៗស្រាប់តែតារាសម្ដែងរូបស្រស់សង្ហារ ញ៉ែម សុគន្ធ បានភ្ជាប់ពាក្យហើយនៅព្រឹកថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីមិត្តភ័ក្ដិសិល្បៈរួមជំនាន់ទៀតផង ។

លោក សាយ សៀរ៉ា ដែលបានចូលរួមក្នុងពិធីភ្ជាប់ពាក្យឲ្យដឹងថា ញ៉ែម សុគន្ធ ពិតជាភ្ជាប់ពាក្យមែន មិនមែនថតរឿងឬសម្ដែងអ្វីឡើយ ។ ចំណែកឯកូនក្រមុំ គឺជាកូនអ្នកភ្នំពេញមានមុខជំនួញអ្វីពិតប្រាកដ លោកអត់ច្បាស់ដែរទេ ។

តារាសម្តែង ថន លក្ខិណា ដែលបានចូលរួមពិធីភ្ជាប់ពាក្យនេះ ក៏បានថ្លែងសាទរចំពោះពិធីដ៏មានន័យរបស់តារាសម្តែងញ៉ែម សុគន្ធ ផងដែរ ។

លោក ញ៉ែម សុគន្ធ មិនអាចសុំការបកស្រាយបានទេ ព្រោះលោកកំពុងតែរវល់ជាមួយពិធីភ្ជាប់ពាក្យ ។ ទោះជាយ៉ាងណាគូដណ្តឹងតារាសម្តែងរូបនេះ ត្រូវបានគេដឹងថាឈ្មោះ ងួន កែវមល្លិកា ជាកូនស្រីអ្នកជំនួញម្នាក់នៅរាជធានភ្នំពេញ ។ ដំណឹងពីអ្នកសិល្បៈលើកឡើងដែរថា ពួកគេនឹងរៀបមង្គលការជាផ្លូវការអំឡុងចុងឆ្នាំ២០១៨នេះផងដែរ ។

គួរបញ្ជាក់ដែរថា កាលពីដើមខែឧសភាថ្មីៗនេះ ញ៉ែម សុគន្ធ ត្រូវបានបុរសម្នាក់ទម្លាយរឿងអាស្រូវផ្លូវភេទឆាតសុំមើលកេរ្តិ៍ខ្មាសម្ដងហើយម្ដងទៀត ដល់ថ្នាក់ធ្វើឲ្យបុរសនោះអត់ទ្រាំពុំបានក៏ប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនឈប់រាប់អានគ្នាជាមួយតារាសម្ដែងរូបនេះតទៅទៀត ។

ទោះជាយ៉ាងណាអ្នកលេងហ្វេសប៊ុកជាច្រើនបានដាក់ការសង្ស័យថា បុរសនោះគឺមានបញ្ហាផ្នែកផ្លូវចិត្ត ខណៈដែលក្រៅតែជាបុរសមិនពេញលក្ខណៈ គឺថែមទាំងមានរូបសម្រស់មិនស្រសសង្ហារ មិនមានទ្រព្យស្តុកស្តម្ភ ដែលគេគិតថាប្រសិនបើលោកញ៉ែម សុគន្ធជាបុរសស្រលាញ់ភេទដូចគ្នាមែនក៏មិនខ្វះជម្រើសនោះដែរ ។

យ៉ាងណាការភ្ជាប់ពាក្យជាផ្លូវការនេះក៏នឹងអាចលាងជម្រះរឿងអាស្រូវមួយផ្នែកធំផងដែរ ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print