សន្តិសុខផ្សារទំនើប Aeon II ថារាល់ការបាត់បង់ ឬខូចខាតសម្ភារលើរថយន្តមិនទទួលខុសត្រូវទេ

ចែករំលែក៖

ភ្នំពេញ ៖ ទើបបើកសម្ពោធដំណើរការ កាលពីពេលថ្មីៗនេះធ្វើឲ្យប្រជាជនខ្មែរ មិនតិចឡើយផ្អើលឈូឆរចង់ឃើញចង់ ស្គាល់រសជាតិផ្សារទំនើបអីុអន២ (Aeon II)។ ប៉ុន្តែផ្ទុយទៅវិញបញ្ហាបន្តិចបន្តួចកំពុង ធ្វើឲ្យផ្សារទំនើបនេះបាត់បង់កិត្តិយស និង កេរ្តិ៍ឈ្មោះ ជាពិសេសទំនុកចិត្តពីអតិថិជន ព្រោះភាពមិនទទួលខុសត្រូវរបស់ផ្សារដ៏ធំ នេះ។

ជាក់ស្ដែងភ្ញៀវមួយគ្រួសារបានទៅលេង ផ្សារទំនើបនេះកាលពីថ្មីៗនេះ ហើយបាន ទទួលនូវបទពិសោធន៍ឈឺចិត្ត និងខកចិត្ត យ៉ាងខ្លាំង ព្រោះតែគ្មានទទួលខុសរបស់ សន្តិសុខយាមយានយន្ត ដែលភ្ញៀវផ្ញើបង់ ប្រាក់ត្រឹមត្រូវនោះ។ ភ្ញៀវមួយគ្រួសារនេះ បានជួបបទពិសោធន៍ខកចិត្តដោយសារ កញ្ចក់មើលក្រោយរបស់រថយន្តស៊េរីទំនើប របស់ខ្លួនត្រូវបានបាត់ដោយគ្មានការទទួល ខុសត្រូវនៅក្នុងបរិវេណផ្សារ អីុអន ២។

យោងតាមវិដេអូកំពុងល្បីរន្ទឺពេញ បណ្ដាញសង្គមហ្វេសប៊ុកបង្ហាញឲ្យឃើញ ថា បន្ទាប់បាត់បង់ទ្រព្យសម្បត្តិមានតម្លៃ និងជាទីស្រឡាញ់ ពោលគឺកញ្ចក់មើល ក្រោយរបស់រថយន្តម៉ាក ឡិចស៊ីស NX 200t ស៊េរីឆ្នាំ២០១៨ ទាំងសងខាង ក្រុម គ្រួសាររបស់ជនរងគ្រោះបានព្យាយាមរក ដំណោះស្រាយដោយសន្តិវិធីជាមួយសន្តិ សុខផ្សារ អីុអន ២។ ប៉ុន្តែពួកគេបែរជួប រឿងខកចិត្ត ព្រោះសន្តិសុខពោលថា មិន ទទួលខុសត្រូវចំពោះការបាត់បង់នូវចំណែក ណាមួយនៃរថយន្ត ឬការខូចខាតដោយ ការបុកនោះឡើយ។

មិនតែប៉ុណ្ណោះសន្តិសុខផ្សារ អីុអន ២ ក៏បានបោះសម្ដីទាំងអសុរោះ ដោយគ្មាន ការទទួលខុសត្រូវចំពោះភ្ញៀវរបស់ខ្លួនថា បើសិនជាភ្ញៀវអាចដោះកញ្ចក់ ឬស្តុប រថយន្តរបស់ខ្លួនយកទៅរក្សាទុកដោយ ខ្លួនឯងបាននោះ គឺកាន់តែល្អ ព្រោះជា ទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ សម្ដីនេះធ្វើម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ Vis Anna ខក បំណងជាខ្លាំងចំពោះផ្សារទំនើបស្ដង់ដារអន្តរ ជាតិមួយ ដែលគ្មានការទទួលខុសត្រូវ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Vis Anna កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានខកចិត្ត យ៉ាងដូច្នេះថា “ថ្ងៃនេះមកនិយាយ អំពី Aeon II បន្តិច បើបងប្អូនចង់ទៅលេង សូមមេត្តាយករថយន្តទៅតាមខ្លួនម៉ងទៅ បើ យកដាក់កាបូបយកតាមខ្លួនកាន់តែល្អ ។ ណា ព្រោះAeon II សន្តិសុខគាត់និយាយថា រាល់ការបាត់បង់ចំណែកនៃរថយន្តឬក៏គេជិះ បុកបាត់ស្តុប… គឺពួកគាត់អត់ទទួលខុស ត្រូវទេ សំខាន់ត្រង់ពាក្យ ” បើបងប្អូនអាច ដោះកញ្ជក់ឡានឬស្តុប care ខ្លួនឯងបាន កាន់តែល្អព្រោះជាសម្ភាររបស់បងប្អូន…។ បើចង់ដឹងច្បាស់សូមមើល Video ខាង ក្រោម”។

ប្រភពដដែលបន្ថែម “ខ្ជិលនិយាយ ច្រើន ព្រោះសម្តីពួកគាត់និយាយពិបាកស្ដាប់ ខ្ញុំមិនចង់ថតទេ តែមុននឹងខ្ញុំថតនេះ ពួកគាត់និយាយថា បាត់កញ្ចក់ឡានជា កំហុសរបស់ពួកខ្ញុំ??? ម្តេចបានជាកំហុស ពួកខ្ញុំ???? គាត់និយាយទៀតថា “ឡាន ជិះចូលចំណត Aeon II គឺ camera ថតតែ ពីមុខនិងក្រោយទេ” គាត់ចង់មានន័យថា កញ្ចក់ឡានបាត់ពីណា ហើយមកចោទ ពួកគាត់មែន???? Aeon មាន camera តើ? ម្តេចមិនឆែកមើលទៅ ?? បើឲ្យ និយាយសំដីគាត់អានដល់ស្អែកទៀតមិន ទាន់អស់ផង!!”។

“ស្អប់ត្រង់ហ្នឹងម៉ង បើខ្លួនឯងធ្វើខុសម្តេច មិនទទួលកំហុសថាខ្លួនឯងធ្វើខុសសម្តី ចេញមកដូចសត្វធ្វើដូចខ្ញុំមិនដល់គេ… ខ្ញុំ គ្មានពេលទំនេរមកឈ្លោះជាមួយអ្នកឯង ទេ តែសម្តីអ្នកឯងវាឡូយពេក…. បើចេះ ទទួលស្គាល់កំហុសហើយសុំទោសទៅវា ងាប់មែន ?? សូមបងប្អូនជួយ share ឲ្យបានដឹងដល់អ្នកគ្រប់គ្រង Aeon II រថយន្តខ្ញុំ NX 200t 2018 ស្លាកលេខ 2BD -8288”។

សារអមដោយវិដេអូ និងរូបភាពពីគណនី ហ្វេសប៊ុកខាងលើនេះបានធ្វើឲ្យមានការរិះ គន់យ៉ាងខ្លាំងពីសំណាក់មហាជន ចំពោះ ភាពមិនទទួលខុសត្រូវរបស់ផ្សារទំនើប អីុអន ២ ជាពិសេសអ្នកទទួលខុសត្រូវទទួល ផ្ញើយានយន្តរបស់ភ្ញៀវ រួមមានរថយន្ត និងម៉ូតូជាដើម។ ពួកគេម្នាក់ៗបានចែក រំលែក និងរិះគន់បន្ថែមពីលើគ្នាយ៉ាងច្រើន។

រិះគន់ចំពោះករណីនេះ គឺបានធ្វើឲ្យ អតិថិជន ដែលទទួលបទពិសោធន៍ ក៏ដូច ជាអ្នកដឹងឮដំណឹងខាងលើបាត់ភាពកក់ ក្ដៅ លែងមានទំនុកចិត្តលើផ្សារទំនើបស្ដង់ដារអន្តរជាតិមួយនេះហើយៗក៏ធ្វើឲ្យគ្រប់គ្នាខ្លាចរអាចំពោះភាពមិនទទួលខុសត្រូវ និងធ្វេសប្រហែលជុំវិញបញ្ហាអសន្តិសុខ នៅក្នុងផ្សារ។

ទោះជាបែបណារហូតមកដល់ពេលនេះមិនអាចទំនាក់ទំនងសុំការពន្យល់ណាមួយពីអ្នកគ្រប់គ្រងផ្សារទំនើបអីុអន២ បាននៅឡើយទេ។

សូមជម្រាបថា ផ្សារទំនើប អីុអន ២ ដែលជាការវិនិយោគអស់ទឹកប្រាក់រាប់លាន ដុល្លារនេះ ទើបបើកដំណើរការកាលពី ពេលថ្មីៗនេះមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ៕ ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print