ស្លាប់និងរបួសច្រើននាក់ដោយសារគ្រោះរញ្ជួយដីនៅជប៉ុន

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៣ នាក់ស្លាប់និងច្រើននាក់ទៀតរងរបួស នៅក្នុងគ្រោះរញ្ជួយដី មួយដែលកើតឡើងនៅភាគខាងលិចប្រទេសជប៉ុន។

មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ ជប៉ុន បានប្រកាសថា ការរញ្ជួយដីមាន កម្រិត ៥,៩រិចទ័រ កើតឡើងនៅតំបន់ភាគខាងលិចប្រទេសជប៉ុនពិសេសគឺនៅក្នុងខេត្ត អូសាកា។ ក្រោយមកក៏បានបន្ថែមកម្រិតនៃការរញ្ជួយដល់ទៅ ៦,២រិុចទ័រ។

បណ្តាញទូរទស្សន៍NHK របស់ជប៉ុន បានផ្សាយថា តាមរបាយការណ៍ពីប៉ូលិស ខេត្តអូសាកា មានអ្នកស្លាប់ ៣នាក់ និង ៥១នាក់រងរបួស នៅស្រុក៤ផ្សេងគ្នា ក្នុងខេត្ត អូសាកា និង Hyogo ។ ក្នុង ចំណោមអ្នកស្លាប់៣នាក់ មានមនុស្ស ចាស់២នាក់ និងក្មេងស្រីម្នាក់។

ក្រសួងគ្រប់គ្រងគ្រោះអាសន្ន Hachiro Okonogi បានបញ្ជាក់ថា នៅមានជនរងគ្រោះជាច្រើនទៀតកប់នៅក្នុងគំនរអគារបាក់បែក។ ការរញ្ជួយដី ក៏បានបង្កការរាំងស្ទះជាច្រើនផងដែរ ក្នុងនោះ រថភ្លើងក្រោមដីត្រូវផ្អាកដំណើរការ និងអាកាសចរណ៍ត្រូវផ្អាកជាបណ្តោះអាសន្ន ។ ប៉ុន្តែជាភព្វ សំណាង ដែរដែលបណ្តារោងចក្រអគ្គិសនីបរមាណូ មិនរងការខូចខាតឡើយ។

នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូ អាបេ បានចូលរួមរំលែកទុក្ខដល់គ្រួសារ ជនរងគ្រោះ ស្លាប់ និងអ្នករងរបួសផងដែរ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print