ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការឥស្លាមក្នុងនិងក្រៅប្រទេស ថ្នាក់ដឹកនាំ រួមនឹងតំណាងយុវជនឥស្លាម (CMYA) បានដឹកនាំសហគមន៏អ៊ីស្លាមចូលរួមត្បាញក្រមារួមគ្នា ដើម្បីអបអរសាទរក្នុងកម្មវិធី “បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោកប្រវែង ១,០០០ មែត្រ”ជាមោទកភាព និងកិត្ដិយសសម្រាប់ប្រទេសជាតិលើឆាកអន្តរជាតិ។
លោក អូស្មាន ហាស្សាន់ បានចូរួមត្បាញក្រមាវែងជាងគេនេះ បានប្រព្រឹត្ដទៅកាលពីេសៀលថ្ងៃចន្ទ័៦កើត ខែបឋមាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៨ នៅវាលព្រះមេនរុ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ យុទ្ធនាការក្រមា «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖ ១)លើកកម្ពស់មោទកភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។២)បង្កើតការចូលរួមចំណែក ពី
ប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ ។ ៣)ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ។
សូមបញ្ជាក់ថា៖ លោកអូស្មាន ហាស្សាន់ និងក្រុមការងារយុវជនអ៊ិស្លាមទាំងអស់ក៏បានអញ្ជើញទស្សនាការតាំងបង្ហាញនូវសកម្មភាពផ្សេងៗ ដែលបានរៀបចំក្នុងយុទ្ធនាការត្បាញក្រមា ដែលមានការតាំងបង្ហាញពីផលិតផលក្រមានៅទីនេះ ព្រមទាំងបានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយក្រុមការងារនៅទីនេះក្នុងបរិយាកាសរីករាយក្រៃលែងផងដែរ ៕