ខេត្តព្រៃវែង ៖ ក្នុងនាមកម្លាំងកងរាជអាវុធហត្ថ ត្រូវខិតខំប្រឹងប្រែងការពារ សន្តិភាព សណ្តាប់ធ្នាប់ សង្គម និងប្រទេសជាតិ ត្រូវទៅបោះឆ្នោះ ដើម្បីប្រទេសជាតិយើង ។ នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដែលបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែឧសភា និងលើកទិសដៅការងារ ខែមិថុនា ឆ្នាំ ២០១៨ ។
កិច្ចប្រជុំបានធ្វើឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ។ របៀបវរនៃកិច្ចប្រជុំគឺដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែ ឧសភា និងទិសដៅការងារ ខែ មិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន អ.ហ ក្រុង/ស្រុក ទាំង ១៣ ស្នាក់ការសន្តិសុខទាំង២ សរុប៥៧នាក់ ៕ នគរដ្រេហ្គន