ខេត្តបន្ទាយមានជ័យ ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ បានរៀបចំស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន ដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារកសាងកម្លាំង តំណាងឳ្យលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។
ពិធីនេះរៀបចំធ្វើឡើងរយៈពេល០៣ថ្ងៃ ចាប់ថ្ងៃទី១៩- ២០ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការរៀបចំធ្វើស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន ដល់នាយ-នាយរង និងពលអាវុធហត្ថ ចំណុះឲ្យ បណ្តាមន្ទីរទាំង៦ និងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ធ្វើស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន ដល់នាយ-នាយរង និងពលអាវុធហត្ថតាមបណ្តាក្រុង/ស្រុកទាំង៩និងស្នាក់ការសន្តិសុខ ។
ចំពោះការងារស្វ័យត្រួតពិនិត្យ គឺត្រួតពិនិត្យលើឯកសារចំនួន៤ប្រភេទ រួមមាន ៖ ១-អត្តសញ្ញាណប័ណ្ណយោធិន ២-អត្តសញ្ញាណប័ណ្ណស៊ីវិល ៣-ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ឬសេចក្តីសម្រេចឋានន្តរសក្តិ និងមុខតំណែង ៤-លេខរៀងបញ្ជីឈ្មោះបោះឆ្នោត លេខការិយាល័យ និងទីតាំងការិយាល័យបោះឆ្នោត ៕