សារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៩ខែមិថុនា បានផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានគំរាមដំឡើងពន្ធនាំចូលទំនិញពីចិនមានទឹកប្រាក់រហូតដល់ទៅ ២០០ពាន់លានដុល្លារ ។សកម្មភាពខាង លើ គឺជាសញ្ញាអាក្រក់មួយនៅក្នុងវិស័យពាណិជ្ជកម្មអាមេរិក-ចិន ក៏ដូចជាពិភព លោកទាំងមូល ។
នៅក្នុងសេចក្តីប្រកាស ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបានចេញបញ្ជាឲ្យតំណាងពាណិជ្ជ កម្មអាមេរិក កំណត់ផលិតផល របស់ចិនដែលត្រូវ ដំឡើងពន្ធជាថ្មី។ លោកត្រាំបញ្ជាក់ថានេះ ជាការតបត ទៅចិនដែលបានដំឡើងពន្ធ ដល់ផលិតផលអាមេរិក មានតម្លៃ ៥០ពាន់ លានដុល្លារ ។
ប្រធានាធិបតីត្រាំបញ្ជាក់ថា ក្រោយ ពេលបញ្ចប់ឯកសារផ្លូវច្បាប់ ការដំឡើង ពន្ធថ្មីនឹងមានប្រសិទ្ធភាពភ្លាមប្រសិនបើ ចិនបន្តដំឡើងពន្ធទៅលើទំនិញអាមេរិក។
នៅពេលនេះអាចនិយាយបានថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនឹងចិន កំពុងតែផ្ទុះឡើង ជាបណ្តើរ ហើយដោយ អាមេរិកជាអ្នកចាប់ផ្តើមមុន ។ ដោយឡែកចិនគឺជាមហាអំណាចសេដ្ឋកិច្ចទីពីរលើ ពិភពលោក មានឥទ្ធិពលសេដ្ឋកិច្ចយ៉ាង ខ្លាំង នៅជុំវិញពិភពលោក ដោយចិនបង្កើនការជំនួយវិនិយោគជាច្រើន ទៅកាន់ប្រទេស ជិតខាងអាមេរិក ក្នុងនោះមានអាមេរិកឡា ទីន អឺរ៉ុប ជាដើម។
ជាមួយនឹងគម្រោងដំឡើងពន្ធ ២០០ ពាន់លានដុល្លារ របស់ប្រធានាធិបតីត្រាំ ពេលនេះ ចិន មិនទាន់បង្ហាញពីគម្រោង វាយបកនោះឡើយ ។ ចិនគឺជាប្រទេស ប្រើប្រាស់ផលិតផលអាមេរិកច្រើនជាងគេបំផុត ដោយសារតែចិនមានពលរដ្ឋច្រើនជាងគេលើពិភពលោក ។
កន្លងមក មាន ព័ត៌មានផ្សាយថា ប្រសិនបើពលរដ្ឋចិនធ្វើពហិការមិនប្រើប្រាស់ផលិតផល អាមេរិក នោះ ពាណិជ្ជកម្មអាមេរិក ក៏មិនអាចរីក ចម្រើននោះដែរ និងប្រឈមនូវវិបត្តិជា ទ្រង់ទ្រាយធំជាមិនខាន៕ ម៉ែវ សាធី